គួរអោយសោកស្តាយបំផុត.! នៃសោកនាដកម្មបាក់រលំអគារ នៅខេត្តកែប៖ គិតត្រឹម១០៖២៥នាទីព្រឹកនេះ ជនរងគ្រោះសរុប៥២នាក់ ក្នុងនោះស្លាប់២៩នាក់, នៅមានជីវិត២៣នាក់

ចែករំលែក៖

ខេត្តកែប៖ នេះជាសោកនាដកម្ម ខណៈជនរួមជាតិយើងត្រូវបានបាត់បង់ជីវិតដ៏ច្រើនក្នុងហេតុការត្រឹមមួយពព្រិចភ្នែក។ គិតត្រឹមម៉ោង១០៖២៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥២នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់២៩នាក់បានស្លាប់ (ប្រុស១៦ ស្រី១៣នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋបាលសាលាខេត្តក៏បានជូនដំណឹងផងដែរថា៖ ប្រសិនបើបងប្អូនបាត់សាច់ញាតិ ហើយសង្ស័យមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទាក់ទងមកលេខទូរស័ព្ទ ‪០៩២ ៨៦០ ៨៨៨‬ ឬ ០៩៦៣៤៨២១៦៨៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print