ខេត្តកែប៖ ក្រុមការងារបានបញ្ជាក់ថា៖ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
សូមបញ្ជាក់ថា៖ សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋបាលសាលាខេត្តបានចេញសេចក្តីជូនដំណឹងថា៖ ប្រសិនបើបងប្អូនបាត់សាច់ញាតិ ហើយសង្ស័យមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩២ ៨៦០ ៨៨៨ ឬ ០៩៦៣៤៨២១៦៨៕
...
ដោយ ៖ សិលា