ខេត្តកែប៖ គិតត្រឹម១១និង៣៥នាទីព្រឹកនេះ
សោកនាដកម្មបាក់រលំអគារ រុករកឃើញ ជនរងគ្រោះសរុប៥៩នាក់ ក្នុងនោះស្លាប់៣៦នាក់, នៅមានជីវិត២៣នាក់ ហើយប្រតិបត្តិការត្រូវបានបញ្ចប់ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្រុមការងារបានបញ្ជាក់ថា៖ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
សូមបញ្ជាក់ថា៖ សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋបាលសាលាខេត្តបានចេញសេចក្តីជូនដំណឹងថា៖ ប្រសិនបើបងប្អូនបាត់សាច់ញាតិ ហើយសង្ស័យមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩២ ៨៦០ ៨៨៨ ឬ ០៩៦៣៤៨២១៦៨៕
ដោយ ៖ សិលា