ឃាត់ខ្លួនមនុស្ស៤នាក់ និងចាប់បានទូហ្គេមបាញ់ត្រីបាន៣គ្រឿង នៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន និងទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង​ត្រូវបានយក​ទៅរក្សាទុក បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការចុះចាប់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ​នាល្ងាច​​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងសង្កាត់ព្រែកហូរ ខណ្ឌច្បារអំពៅ ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌច្រអំពៅ ដោយមាន​ការសហ​ការពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌជាច្រើនអ្នកទៀត។ នៅក្នុបប្រតិបត្តិការនេះ កម្លាំងក៏បានដក​ហូត បានទូហ្គេម៣ទូ, កៅអីចំនួន២២, កង្ហារ២, ប៉ៅអ៊ីដេក១, ដេកកេះមួយចំនួនធំ, ឧបករណ៍សម្រាប់​ជកសារធាតុញៀនមួយចំនួន, ប្រាក់រៀលចំនួន១៨៦០០០០រៀល និងប្រាក់ដុល្លារ១០ដុល្លារ ។

លោកហោ វាសនា បានឲ្យដឹងថា ដោយឈរលើគោលនយោបាយភូមិឃុំ មានសុវត្ថិភាពល្អ អាជ្ញាធរតែង​តែដុតដៃដុតជើង ស្វែងរក និងបង្រ្កាបរាល់ទីតាំងល្បែងហ្គេម ឬល្បែងគ្រប់ប្រភេទឲ្យ​អស់ពីមូលដ្ឋានខណ្ឌច្បារអំពៅ។ ជាក់ស្ដែកក្នុងប្រតិបត្តិការនេះជាដើម ដែលសបញ្ជាក់ពីការខិតខំ​ប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្ដិសុខ ដល់ប្រជាលពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ​ដែរលោកអភិបាលរងក៏បានសំណូមពរ ឱ្យមានការសហការល្អរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ក្នុងការ​រាយការណ៍នូវរាល់សកម្មភាពបទល្មើសនានា ដើម្បីឱ្យមានការចាត់វិធានការទាន់ពេល ចៀសវៀង ក្របីដាច់ទើបធ្វើរបង ។

​យ៉ាងណានោះ ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះចំណាត់ការនេះ ហើយបានទទូចឱ្យ​ដល់អាជ្ញាធរ សុំឲ្យចាត់ការទាំងល្បែងហ្គេម និងល្បែងស៊ីសង​គ្រប់ប្រភេទផង ពិសេសទៅលើ​គ្រឿងញៀន និងក្មេងពាលផងដែរ ដើម្បីសុវត្ថិភាពសង្គម៕

...

ដោយ៖ វិបុល  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print