តុលាការសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ យកកាំបិតដេញកាប់ជនរងគ្រោះរងរបួសធ្ងន់ ដោយសារធ្លាប់មានគំនុំនិងគ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ហេង ផល្លារ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យម្នាក់យកកាំបិតកាប់ជនរងគ្រោះ ដោយសារធ្លាប់មានគំនុំនិងគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ដែលប្រព្រឹត្តនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះឈ្មោះ វុិត (បូរីលីហួរ) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនត្រូវចោទមានឈ្មោះ ស្រី វុធ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅ បូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខ្តេតកណ្តាល ។
ជនរងគ្រោះឈ្មោះឌិន បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករសំណង់ មានទីលំនៅសព្វថ្ងែ ភូមិបែកអន្លង់ ឃុំពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ស្នាក់នៅសព្វថ្ងែ បូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមរបាយការណ៌របស់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា កន្លងមកជនសង្ស័យមានគំនុំទៅលើជនរងគ្រោះ រឿងច្រៀងឌឺដងដាក់គ្នា ។នៅថ្ងែទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ជនសង្ស័យនៅរោងស្នាក់នៅឈ្មោះ វុិត (បូរីលីហួរ) ភូមិក្រោម ឃុំព្រែកអញ្ចញ ជាមួយឈ្មោះ តោ ឈ្មោះ វុិត និង៤នាក់ទៀតមិនស្គាល់ឈ្មោះជាកម្មករសំណង់ដូចគ្នាបាននាំគ្នាផឹកស្រារហូតដល់ម៉ោង២០និង០០នាទី ក៌ឈប់ផឹក ហើយជនសង្ស័យក៏ដើរចេញមកបានជួបជនរងគ្រោះកំពង់ឈរនៅមុខរោងស្នាក់នៅឈ្មោះ វុិត ហើយជនសង្ស័យសួរជនរងគ្រោះថាៈ(ឯណាកង្ហារបស់អាថេត)ជនរងគ្រោះឆ្លើយថា(ចាំមួយភ្លេចខ្ញុំទៅយកអោយ)រួចមកជនរងគ្រោះក៏ដើរទៅយកកង្ហា ចេញមកជាមួយឈ្មោះ ជាង រ៉ន ដោយជនរងគ្រោះកាន់បំពង់ទីប១កំណាត់នៅនឹងដៃក្រពាត់ទៅក្រោយ ចំណែកឈ្មោ៖ ជាង រ៉ន កាន់កង្ហារួចទុកនៅកន្លែងរោងទំនេរ។ បន្ទាប់មកជនសង្សយ័សួរជនរងគ្រោះថា(កាន់បំពង់ទីបមកធ្វើអី)ជនរងគ្រោះឆ្លើយថា(បើអ្អែងខ្លាំងចូលមក)រួចមកក៏មានការជេរគ្នាទៅវិញទៅមក ជនរងគ្រោះស្ទុះមកវាយជនសង្សយ័ចំនួន៣បំពង់ទីបចំកដៃ ស្តាំ ស្មាឆ្វេងនឹងប្រអប់ជើងឆ្វេងមានរបួសស្រាល ។ភ្លាមនោះ ជនសង្សយ័បានរត់ទៅយកកាំបិតតាំងតោពីរោងឈ្មោះវុិត មកកាប់ជនរងគ្រោះ ចំថ្ពាល់នឹងស្មាខាងឆ្វេងបណ្តាលអោយមានរបួសស្នាម រួចមកក៏មានកម្មករនៅទីនោះបានចាប់ឃាត់បំបែកចេញពីគ្នា ហើយឈ្មោះជាង រ៉នបាននាំជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យសម្ភព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ក្រោយពីបានទទួលដំណឹងនៅម៉ោង២០និង១០នាទីនាថ្ងៃដដែលសមត្ថកិច្ចប៉ុស្តិបានទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្សយ័ខាងលើមកប៉ុស្តិធ្វើការសាកសួរ ជនសង្យយ័បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះឈ្មោះឌិន បូណានឹងកាំបិតតាំងតោបណ្តាលអោយមានរបួសស្នាមពិតប្រាកដមែន៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print