លោក ឃួង ស្រេង នាំយកអំណោយមនុស្សធម៏កាក បាតក្រហកម្ពុជាចែកជូនបងប្អូនពលរដ្ឋរងគ្រោះដោយអគី្គភ័យ១៧៥ គ្រួសារនៅសង្កាត់ទួលសង្កែ១

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៏ កាកបាតក្រហមកម្ពុជា បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភយ័ ចំនួន១៧៥ គ្រួសារ នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បាន
អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖គ្រោះអគ្គីភ័យ គឺជាគ្រោះមហន្តរាយដ៏ធំមួយដែលបងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវតែបង្ការទុកជាមុន ដើម្បីកុំអោយហេតុការណ៍នេះកើតឡើង។ លោកបញ្ជាក់បន្ថែមថា អ្នកដែលបង្កបង្កើតឲ្យមានអគ្គីភ័យ បើតាមផ្លូវច្បាប់ត្រូវមានទោសទណ្ឌថែមទៀត ដែលប្រជាពលរដ្ឋទាំង អស់ត្រូវតែយល់ដឹងពីបញ្ហានេះ ដោយត្រូវប្រុង ប្រយ័ត្នខ្ពស់និងបង្ការទប់ស្កាត់ឲ្យបានចំពោះគ្រោះ អាក្រក់ដែលផ្ដើមឡើងពីអគ្គិភ័យនេះ។
លោក ឃួង ស្រេង បានបន្តថា៖ សម្ដេចកត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបាននូវព័ត៌មានដ៏អាក្រក់ខាងលើនេះ បានណែនាំជាបន្ទាន់មកសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋភ្លាមៗ គឺចែកឲ្យបានមុនពេលថ្ងៃលិចនាថ្ងៃទី០៦ខែមករានេះ។ នៅពេលទទួលបាន ការណែនាំនេះភ្លាមសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានចុះមកសួរ សុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ១៧៥គ្រួសារភ្លាមៗតែម្ដង។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេងក៏បានស្នើដល់អាជ្ញាធរខណ្ឌសង្កាត់ត្រូវបន្តមើលការថែទាំប្រជាពលរដ្ឋរងគ្រោះទាំងនេះបើពួកគាត់មានបញ្ហាអ្វីត្រូវតែចុះមកជួយគាត់ភ្លាម។ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យទាំង ១៧៥ គ្រួសារនេះ បានទទួលអំណោយពីសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន ១- តង់កៅស៊ូ ចំនួន ១ (ទំហំ ៤មx៦ម) ។២- អង្ករ ចំនួន ៣០គីឡូក្រាម។ ៣- មីជាតិ ចំនួន ១កេសតូច ។ ៥- ទឹកបរិសុទ្ធ ចំនួន ១កេស។ ៥-ទឹកត្រី ចំនួន ១យូរ(៦ដប)។ ៦- ទឹកស៊ីអីវ ចំនួន ១យូរ(៦ដប)។ ៧- ទឹកក្រច ចំនួន ១យួរ (៤កំប៉ុង)។៨- ស្ករស ចំនួន ១ គីឡូក្រាម។ ៩- ទឹកដោះគោ ចំនួន ២ កំប៉ុង។១០-តែចំនួន៥កញ្ចប់ ន៨ង១១- ថវិកាចំនួន ៥០.០០០៛។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានអគ្គីភ័យមួយបានកើតឡើងដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នងផ្ទះស្មើនិង១៧៥គ្រួសារ (មានបន្ទប់ជួលច្រើន) តែគ្រោះ អគ្គីភ័យនេះមិន បណ្តាលអោយមានមនុស្សរងរបួសឬស្លាប់ នោះទេ ពោលគឺបានទទួលរងការខូចខាតទ្រព្យសម្បត្តិនិងផ្ទះទាំងស្រុង។ចំពោះ មូលហេតុនៃការឆាបឆេះខាងលេី បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍នេះដែលមានរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ចំនួន៤១គ្រឿងនិងប្ រេីប្រាស់អស់ទឹក៤១ឡាន ។ អគ្គិភ័យនេះផោបានរលត់ទៅវិញទាំងស្រុងនៅ៣និង១០យប់ថ្ងៃដដែល ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print