រថយន្តហាយឡែនឌ័របុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប បណ្ដាលមន្ត្រីនគរបាលស័ក្ត៣ម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលសក្ត័៣បានបាក់ក ស្លាប់គួរឲ្យរន្ធត់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្តហាយឡែនឌ័របុករះទាំងកំរោល ខណៈកំពុងឈប់ស្តុបក្រហម កាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបមន្ត្រីនគរបាល ឋានៈ ជាអនុសេនីយ៍ឯក អាសយដ្ឋានផ្ទះលេខ១៣៤អឺ៤ហ្សែត ផ្លូវ១៨២ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។ បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ2AQ – 9621ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបត់ស្ដាំទៅផ្លូវព្រៃសរបានបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប បណ្ដាលឲ្យបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីប៉ូលិសស័ក្ក៣ បានបាក់កស្លាប់នៅនិងកន្លែង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ។ ភ្លាមៗរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុភ្លាម ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print