ប្រទេសជាច្រើនបានព្យាយាមជម្លៀសពលរដ្ឋ ចេញពី​មជ្ឈិមបូព៌ា ព្រួយបារម្ភពីភ្លើងសង្គ្រាម អាមេរិក-អ៊ឺរ៉ង់ផ្ទុះឡើង

ចែករំលែក៖

ប្រទេសអ៊ឺរ៉ង់៖ កន្លងមកប្រទេសជាច្រើនបានអំពាវនាវដល់ ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់​​ ដោយខ្លាចសង្គ្រាមកើតឡើង​ត្រូវជាប់គាំង នៅទីនោះ ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត នៃកម្តៅតានតឹងដាក់គ្នានេះ។
នៅពេលនេះអាជ្ញាធរ​ថៃ កំពុងតែត្រៀមរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ប្រសិនបើសង្រ្គាម រវាងអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើង ក្រោយពេលកងទ័ពអាមេរិក បានវាយប្រហារតាមអាកាស សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ។
លោក ប្រាយុទ្ធ ចាន់អូចា (Pryut Chan-o-cha) បានថ្លែង កាលពីថ្ងៃទី៦ ខែមករា ថា រហូតមកដល់ទល់ពេលនេះ ស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹងខ្លាំងឡើងបន្ថែមទៀត ក្រោយពេលអាមេរិក សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់។ អាជ្ញាធរថៃ បានរៀបចំរួចរាល់ហើយ សម្រាប់ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើការងារ នៅក្នុងប្រទេសថៃ និងអ៊ីរ៉ង់។ អ្វីៗ គឺរង់ចាំតែបញ្ជាពីនាយករដ្ឋមន្រ្ដីតែប៉ុណ្ណោះ។ ពលរដ្ឋថៃទាំងអស់ នៅក្នុងប្រទេសទាំង២ខាងលើនេះ ត្រូវតែមានសុវត្ថិភាព។ ​

លោក Chatu Mongol Sonakul រដ្ឋមន្រ្ដីក្រសួងការងារថៃ បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋថៃ ចំនួន២៥៧នាក់ កំពុងបម្រើការងារ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយ២៥នាក់ផ្សេងទៀត ធ្វើការ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រជាពលរដ្ឋថៃទាំងនោះ កំពុងតែធ្វើការងារផ្នែកភោជនីយដ្ឋាន ម៉ាស្សា និងរកស៊ីផ្នែកទីផ្សារ ហើយអាជីវកម្មនេសាទ។ រីឯមន្រ្ដីការទូតថៃ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏កំពុងតែពិនិត្យយ៉ាងយកចិត្ដទុកដាក់ទៅលើជនជាតិថៃ នៅទីនោះ។ យើងកំពុងតែតាមដានស្ថានការណ៍ នៅក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋទាំងនោះ។

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ថា លោកកំពុងពិនិត្យមើលពីស្ថានការណ៍វិវឌ្ឍថ្មីៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយពេលកងទ័ពអាមេរិក បានវាយប្រហារតាមយន្ដហោះគ្មានមនុស្សបើកបរ ដោយសម្លាប់មេទ័ពកំពូល លោក Qassem Soleimani កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិបាដាដ ប្រទេសអ៊ីរ៉ាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print