អាកាសធាតុ ៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖​ សីតុណ្ហភាពអប្បបរមាមានពី២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី២៩-៣២ °C

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០​បានចេញសេចក្តីជូនដំណឹងថា ក្នុងចន្លោះនៃការព្យាករចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្ត នាតំបន់មាត់សមុទ្រ ដោយហេតុថា ជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានខ្សោយបក់គ្របដណ្តប់លើកម្ពុជា ។

សេចក្តីជូនដំណឹងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖​ សីតុណ្ហភាពអប្បបរមាមានពី២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី២៩-៣២ °C

ស្ថានភាពបែបនេះធ្វើឲ្យតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖​ សីតុណ្ហភាពអប្បបរមាមានពី២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី២៩-៣២ °C  , តំបន់វាលទំនាបកណ្ដាល ៖​ សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °c និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤°C , តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °c និង សីតុណ្ហភាពអតិបរមា មានពី៣០-៣២ °C  ។

ក្រុមអ្នកព្យាករអាកាសធាតុ​នៃក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅក្នុងចន្លោះនៃរយៈពេលព្យាករនេះ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្ត នាតំបន់មាត់សមុទ្រផងដែរ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print