អ៊ីរ៉ង់ថា ​យន្តហោះចម្បាំង​អាមេរិកច្រើនគ្រឿងត្រូវបំផ្លាញ ជាមួយទាហាន​៨០នាក់ត្រូវគ្រាប់ស្លាប់ 

ចែករំលែក៖

សារព័ត៌មាន​ TASS ​របស់អ៊ីរ៉ង់បានផ្សាយថា ​ការវាយប្រហារ២លើក ទៅលើទីតាំងយោធាអាមេរិកនៅអីរ៉ាក់​នៅព្រឹកថ្ងៃទី៨ ខែមករា​នេះ ​ដោយមានមីស៊ីល​២២គ្រប់​វាយចំគោលដៅ បំផ្លាញយន្តហោះចម្បាំងអាមេរិក ជាច្រើនគ្រឿង និងសម្លាប់ទាហានអាមេរិក​ជាង​៨០នាក់។

កម្លាំងទាហាន​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​បញ្ជាក់ថា មានទាហានអាមេរិក​ជាង​៨០នាក់ស្លាប់ និងរបួសជាង​២០០​នាក់​​។​ក្រៅពីនេះមានយន្តហោះចម្បាំងជាច្រើនគ្រឿងរងការបំផ្លាញ​ នៅក្នុងទីតាំងយោធា Ayn al-Asad​​ស្ថិតនៅក្នុងខេត្ត​ Anbar ​ប្រទេសអ៊ីរ៉ាក់​។

កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ប្រកាសថា ​បើទោះបីប្រព័ន្ធការពារមីស៊ីលដែនអាកាសអាមេរិក ការពារយ៉ាងតឹងតែងក្តី ក៏មិនអាចទប់ស្កាត់​ការវាយប្រហារ ពីអ៊ីរ៉ង់នោះដែរ​។ ទីតាំងយោធា​ Ayn al-Asad គឺធំលំដាប់ទីពីរ នៅក្នុងទឹកដីអ៊ីរ៉ាក់​។

បើសង្គ្រាមទ្រង់ទ្រាយធំ​​​ ឈានចូលដល់ក្នុងប្រទេសអ៊ីរ៉ង់​នោះ ​នឹងមានប្រទេសជាច្រើន ត្រូវ អូសចូលក្នុងសង្គ្រាមដោយស្វ័យប្រវត្តិ ។ តើប្រទេសណាខ្លះដែលត្រូវអូសចូលក្នុងសង្គ្រាម?

ប្រទេសទី១ គឺអង់គ្លេស៖ អាមេរិកនិងអង់គ្លេស បានកៀកស្មាគ្នានៅក្នុងសង្គ្រាមជាច្រើន នាពេលកន្លងមក​ ហើយពេលថ្មីៗនេះអង់គ្លេសបានបញ្ជូន​នាវាមុជទឹក ដើរដោយថាមពលបរមាណូ បំពាក់មីស៊ីលឆ្លងទ្វីប​​ទៅតំបន់សមុទ្រជិតអ៊ីរ៉ង់ ត្រៀមវាយប្រហារអ៊ីរ៉ង់​។ ក្រៅពីនេះអង់គ្លេសក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងផងដែរ​។

ប្រទេសទី២ គឺអ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងអ៊ីរ៉ង់បានគំរាមគ្នាជាច្រើនលើកច្រើនសារ ពីការកម្ទេចគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ អាមេរិកជាសម្ពន្ធមិត្តជិតស្និទបំផុត​របស់អ៊ីស្រាអែល​​ដូច្នេះអ៊ីស្រាអែល​ប្រាកដជា ចូលរួមវាយប្រហារអ៊ីរ៉ង់ជាមិនខាន។ ពេលនេះអ៊ីស្រាអែល ក៏បានត្រៀមលក្ខណរួចរាល់​។

ប្រទេសទី៣ គឺអ៊ីរ៉ាក់៖  ប្រទេសនេះបើទោះបី​ចង់មិនចង់ ក៏បានគួចចូលក្នុងសង្គ្រាមរួចជាស្រេច ដោយអាមេរិក បានវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់​​​ ។ ពេលនេះអ៊ីរ៉ង់ ក៏បានវាយប្រហារទីតាំងអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់ដូចគ្នា​។ អាចនិយាយបានថា អ៊ីរ៉ាក់បានក្លាយទៅជាសង្វៀន ប្រយុទ្ធ​​បង្ហូរឈាមរវាងអាមេរិកនិងអ៊ីរ៉ង់​។

ប្រទេសទី​៤ គឺ អារ៉ាប៊ី សាអូឌីត៖​​ ជាសម្ពន្ធមិត្តសំខាន់បំផុតរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ​ ក៏ជាសត្រូវ ប្រវត្តិសាស្រ្តរបស់អ៊ីរ៉ង់​នោះដែរ ។ បច្ចុប្បន្ន អ៊ីរ៉ង់និង អារ៉ាប៊ី សាអូឌីត បានធ្វើសង្គ្រាមដោយប្រយោល ជាយូណាស់មកហើយ ដោយអ៊ីរ៉ង់គាំទ្រ ក្រុមហ៊ូធី​​ ចំណែកអារ៉ាប៊ី គាំទ្រ ទាហានរដ្ឋាភិបាលយេមែន។

ប្រទេស ទី​៥គឺ រុស្ស៊ី៖ នៅពេលបច្ចុប្បន្នរុស្ស៊ី មិនទាន់ត្រូវគួចចូលក្នុងសង្គ្រាម អាមេរិក អ៊ីរ៉ង់នោះឡើយ​ ដោយ​រុស្ស៊ីជួយដល់អ៊ីរ៉ង់ដោយប្រយោល តាមរយៈប្រទេសស៊ីរី ផ្គត់ផ្គង់អាវុធឲ្យអ៊ីរ៉ង់ជាដើម។ ទាំងនោះហើយបានជាលោកពូទីនទស្សនកិច្ចទៅកាន់ស៊ីរីដោយគ្មានការព្រាងទុកជាមុន។ ប្រសិនបើរុស្ស៊ីបោះបង់ស៊ីរីនោះ គោលនយោបាយទាំងឡាយរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ា ត្រូវរលាយ​។

ប្រទេសទី​៦ គឺ​តួកគី ៖ ប្រទេសនេះមានផលប្រយោជន៍រួមជាមួយអ៊ីរ៉ង់ជាច្រើន​ក្នុងតំបន់មជ្ឈិមបូព៌ា​ ហើយ​តួកគី ក៏នឹងត្រូវអូសចូលនៅក្នុងសង្គ្រាម​នោះផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print