សមិទ្ធផល​ដែល​NOCC​ទទួល​បាន​នា​ឆ្នាំ​២០១៥​កន្លង​ទៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ សមិទ្ធផល​ជា​ច្រើន​ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បាន​នា​ឆ្នាំ​២០១៥​ កន្លង​ ទៅ​ដូច​ជា​សកម្មភាព​ប្រកួត​កីឡា​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ក្នុង​នោះ​អត្ត​ព​លិ​ក​កម្ពុជា​មាន​កម្រិត​ បច្ចេក​ ទេស​កើនឡើង​គូ​ឲ្យ​កត់សម្គាល់​ ជា​ពិសេស​ ផ្នែក​ទំនាក់ទំនង​ការ​បរទេស​ ត្រូវ​បាន​អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឲ្យ​ដឹង​ថា​ កម្ពុជា​សម្រេច​បាន​ជោគជ័យ​នេះ​គឺ​តាម​នយោបាយ​ដឹក​ នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដែល​ជា​ដៃគូ​សហការ​គ្នា​មិន​អាច​ខ្វះ​ បាន​របស់​NOCC​ទាំង​បច្ចុប្បន្ន​ និង​អនាគត់​។​

លោក វ៉ាត់ ចំរើន១

​លោក​វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជោគជ័យ​ក្នុង​ឆ្នាំ​២០១៥​លើក​វិស័យ​កីឡា​ គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​NOCC​ ដែល​សម្រេច​បានការ​ងារ​ធំៗ​ជា​ច្រើន​លើស​ពី​ ការ​រំពឹង​ទុក​ដែល​នឹក​ស្មាន​មិន​ដល់​ទាំង​ក្រសួង​និង​ NOCC​ដែល​ជា​ដៃគូ​សហការ​ មិន​អាច​ខ្វះ​បាន​ទាំង​ នៅ​ថ្នាក់​ជាតិ​និង​នៅ​លើ​ឆាក​អន្តរជាតិ​។​

​លោក​ វ៉ា​ត់​ ចំរើន​មាន​ប្រសាសន៍​ថា​ សម​ទ្ធ​ផល​ទី​១-​ចារ​លើ​ប្រវត្តិសាស្ត្រ​ថ្មី​ របស់​កម្ពុជា​ ដែល​មិន​ធ្លាប់​ ទទួល​នា​ពេល​កន្លង​ទៅ​ គឺ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី​ ឆ្នាំ​២០១៥​អត្ត​ព​លិ​ក​ កម្ពុជា​ អាច​រំកិល​លេខ​រៀង​របស់​ខ្លួន​ពី​ចំណាត់ថ្នាក់​ទី​៩-​មក​នៅ​លេខ​រៀង​ទី​៨-​ស្ថិ​ន​នៅ​ពីលើ​ប្រទេស​ ឡាវ​ ដែល​ប្រទេស​កម្ពុជា​មិន​ធ្លាប់​ធ្វើ​បាន​ឡើយ​ បើ​ទោះបី​ចំនួន​មេដាយ​ធ្លាក់​ចុះ​ក៏​ពិតមែន​ក៏​ដោយ​។​

​សម​ទ្ធ​ផល​ទី​២-​ គណៈកម្មាធិការ​ជាតិ​កម្ពុជា​ សហការ​គ្នា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បង្កើត​ឡើង​នូវ​ផែនការមេ​ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​មួយ​នេះ​ ហើយ​ក៏​បាន​ឆ្លងកាត់​ដំណាក់កាល​ធ្វើ​សិក្ខាសាលា​ស្តី​ពី​សេចក្តី​ព្រាង​ ដោយ​មាន​ធាតុ​ផ្សំ​មក​ពី​ក្រសួង​ ស្ថាវ​ប័ន​ អ​អ្គភាព​ពាក់ព័ន្ធ​ ហើយ​ក៏​ទទួល​បានការ​គា​ទ្រ​ពី​មហាជន​ និង​ប្រជាពលរដ្ឋ​ដែរ​។​

​អគ្គលេខាធិការ​ រូប​នេះ​បាន​បន្ត​ទៀត​ថា​ កត្តា​សំខាន់​បន្ថែម​លើ​នេះ​តទៅ​ទៀត​ គឺ​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ ពិ​ក​អាស៊ី​អាគ្នេយ៍​ប្រកាស​ប្រគល់​សិទ្ធិ​ឲ្យ​ជា​ផ្លូវការ​ដល់​ប្រទេស​កម្ពុជា​ ឲ្យ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ លើក​ទី​៣២​ឆ្នាំ​២០២៣​ ហើយ​បច្ចុប្បន្ន​NOCC​ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កំពុង​រៀបចំ​គោល​នរ​យោ​បាយ​និង​យុទ្ធសាស្ត្រ​ដឹកនាំ​កីឡា​ក្នុង​ន័យ​ពង្រឹងសមត្ថភាព​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​និង​កម្រិត​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ស្រប​តា​មកា​រវិ​វ​ឌ្ឃ​របស់​សកលលោក​។​

​សម​ទ្ធ​ផល​ទី​៣-​ផ្នែក​ទំនាក់ទំនង​ការ​បរទេស​ NOCC​ ក៏​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ញ៉​ញក​ ស្តី​ពី​ ចលនា​អូ​ឡាំ​ពិ​ក​ ហើយ​ទទួល​បាន​កោត​សេ​សើរ​ ស្ថាប័ន​កីឡា​ពិភពលោក​នេះ​ថា​ នៅ​ក្នុង​ចំណោម​ ប្រទេស​ NOCC​ បណ្តា​ប្រទេស​ប្រជាជាតិ​អ​ស៊ី​អាគ្នេយ៍​ ហៅ​កាត​ថា​(​អាស៊ាន​)​ មាន​តែ​ទីស្នាក់ការ​ របស់​ NOCC​ កម្ពុ​ជាមួយ​គត់​ដែល​មាន​ការិយាល័យ​ធំ​ជាងគេ​ និង​ទទួល​បានការ​គាំទ្រ​ ពី​រដ្ឋាភិបាល​របស់​ខ្លួន​ យ៉ាង​ពេញទំហឹង​។​

​ទី​៤-​ ប្រភេទ​កីឡា​ដែល​មិន​ធ្លាប់​ មាន​ប្រវត្តិ​ដណ្តើម​បាន​មេដាយមាស​ ពី​ព្រឹត្តិការណ៍​កីឡា​ ស៊ី​ហ្គេ​ម​នោះ​ ពេល​នេះ​កីឡា​ឈិ​ន​ឡូ​ន​របស់​កម្ពុជា​តែ​មួយ​គត់​ ធ្វើ​បាន​សម្រេច​ ដោយ​ដណ្តើម​យក​ មេដាយមាស​ ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី​ នាំ​ឲ្យ​កម្ពុជា​ឈរ​នៅ​រៀង​ទី​៨​ លើ​ប្រទេស​ឡាវ​ក៏​ចាត់​ទុក​ថា​ ជោគជ័យ​មួយ​ដែរ​។​

​ទី​៥-​កីឡាករ​សែន​ រ៉ា​ឌី​ទទួល​បាន​មេដាយមាស​កម្រិត​ពិភពលោក​ ផ្នែក​កីឡា​វ៉ូ​វី​ណា​ម​ និង​កីឡាករ​កែ​ ឡេ​ង​ ឈ្នះ​មេដាយមាស​ កម្រិត​ភព​លោក​ជា​លើក​ទី​២​ នៅ​ប្រទេស​ថៃ​។​ទី​៦-​វិស័យ​ កីឡា​នៅ​កម្ពុជា​ ចាប់ផ្តើម​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន​និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ខ្លាំង​ឡើង​ តាម​រយៈ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ឈ្នះ​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​សិង្ហ​បុរី​ និង​ការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​FIFA​ World​ Cup​ 2018​ វគ្គ​ជម្រុះ​ក្នុង​តំបន់​អាស៊ី​ ទាំង​អស់នេះ​គឺជា​សម​ទ្ធិ​ផល​ជោគជ័យ​របស់​NOCC​ និង​ក្រសួង​អប់រំ​យុវជន​និង​ កីឡា​។​

​ទី​៧-​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ គឺជា​ហេ​ដ្ឋា​រចនា​ស្ព័​ន្ធ​ដ៏​សំខាន់​មួយ​ សម្រាប់​ប្រកួត​ កីឡា​ស៊ី​ហ្គេ​ម​ក្នុង​ឋានៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ បាន​កំពុង​ដំណើរការ​កសាង​ក្នុងរ​ង្វ​ង​ ទឹកប្រាក់​ចំនួន​១៥៦​ លាន​ដុល្លារ​ គឺជា​កម្ចី​ឥត​សំណង​ ពី​រដ្ឋាភិបាល​ចិន​ ដោយ​បាន​ចុះ​ អនុសា​រណៈ​យោគយល់​គ្នា​រួចរាល់​ ហើយ​(MOU)​ រវាង​ភាគី​កម្ពុជា​ និង​ ជាមួយ​ភាគី​ចិន​ព្រមទាំង​បាន​សិក្សា​សម្រេច​នៅ​លើ​ក្រដាស​រួច​ អស់ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​ និង​ចាប់​ដំណើរការ​សាងសង់​ពី​ឆ្នាំ​២០១៧​ខាង​មុខ​តទៅ​ ៕​

អ្នកគាំទ្របាល់ទាត់់១

អ្នកគាំទ្របាល់ទាត់់

លោក វ៉ាត់ ចំរើ២

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print