ភ្នំពេញ៖ សមិទ្ធផលជាច្រើនដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបាននាឆ្នាំ២០១៥ កន្លង ទៅដូចជាសកម្មភាពប្រកួតកីឡាថ្នាក់ជាតិនិងអន្តរជាតិ ក្នុងនោះអត្តពលិកកម្ពុជាមានកម្រិត បច្ចេក ទេសកើនឡើងគូឲ្យកត់សម្គាល់ ជាពិសេស ផ្នែកទំនាក់ទំនងការបរទេស ត្រូវបានអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យដឹងថា កម្ពុជាសម្រេចបានជោគជ័យនេះគឺតាមនយោបាយដឹក នាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលជាដៃគូសហការគ្នាមិនអាចខ្វះ បានរបស់NOCCទាំងបច្ចុប្បន្ន និងអនាគត់។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា ជោគជ័យក្នុងឆ្នាំ២០១៥លើកវិស័យកីឡា គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់NOCC ដែលសម្រេចបានការងារធំៗជាច្រើនលើសពី ការរំពឹងទុកដែលនឹកស្មានមិនដល់ទាំងក្រសួងនិង NOCCដែលជាដៃគូសហការ មិនអាចខ្វះបានទាំង នៅថ្នាក់ជាតិនិងនៅលើឆាកអន្តរជាតិ។
លោក វ៉ាត់ ចំរើនមានប្រសាសន៍ថា សមទ្ធផលទី១-ចារលើប្រវត្តិសាស្ត្រថ្មី របស់កម្ពុជា ដែលមិនធ្លាប់ ទទួលនាពេលកន្លងទៅ គឺការប្រកួតកីឡាស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥អត្តពលិក កម្ពុជា អាចរំកិលលេខរៀងរបស់ខ្លួនពីចំណាត់ថ្នាក់ទី៩-មកនៅលេខរៀងទី៨-ស្ថិននៅពីលើប្រទេស ឡាវ ដែលប្រទេសកម្ពុជាមិនធ្លាប់ធ្វើបានឡើយ បើទោះបីចំនួនមេដាយធ្លាក់ចុះក៏ពិតមែនក៏ដោយ។
សមទ្ធផលទី២- គណៈកម្មាធិការជាតិកម្ពុជា សហការគ្នាជាមួយក្រសួងអប់រំយុវជននិងកីឡា បង្កើតឡើងនូវផែនការមេត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាថ្នាក់តំបន់មួយនេះ ហើយក៏បានឆ្លងកាត់ដំណាក់កាលធ្វើសិក្ខាសាលាស្តីពីសេចក្តីព្រាង ដោយមានធាតុផ្សំមកពីក្រសួង ស្ថាវប័ន អអ្គភាពពាក់ព័ន្ធ ហើយក៏ទទួលបានការគាទ្រពីមហាជន និងប្រជាពលរដ្ឋដែរ។
អគ្គលេខាធិការ រូបនេះបានបន្តទៀតថា កត្តាសំខាន់បន្ថែមលើនេះតទៅទៀត គឺក្រុមប្រឹក្សាកីឡាអូឡាំ ពិកអាស៊ីអាគ្នេយ៍ប្រកាសប្រគល់សិទ្ធិឲ្យជាផ្លូវការដល់ប្រទេសកម្ពុជា ឲ្យរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ហើយបច្ចុប្បន្នNOCC និងក្រសួងអប់រំយុវជននិងកីឡាកំពុងរៀបចំគោលនរយោបាយនិងយុទ្ធសាស្ត្រដឹកនាំកីឡាក្នុងន័យពង្រឹងសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិនិងកម្រិតបច្ចេកទេសរបស់កីឡាករកីឡាការិនីកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងស្របតាមការវិវឌ្ឃរបស់សកលលោក។
សមទ្ធផលទី៣-ផ្នែកទំនាក់ទំនងការបរទេស NOCC ក៏បានទៅចូលរួមកិច្ចប្រជុំនៅទីក្រុងញ៉ញក ស្តីពី ចលនាអូឡាំពិក ហើយទទួលបានកោតសេសើរ ស្ថាប័នកីឡាពិភពលោកនេះថា នៅក្នុងចំណោម ប្រទេស NOCC បណ្តាប្រទេសប្រជាជាតិអស៊ីអាគ្នេយ៍ ហៅកាតថា(អាស៊ាន) មានតែទីស្នាក់ការ របស់ NOCC កម្ពុជាមួយគត់ដែលមានការិយាល័យធំជាងគេ និងទទួលបានការគាំទ្រ ពីរដ្ឋាភិបាលរបស់ខ្លួន យ៉ាងពេញទំហឹង។
ទី៤- ប្រភេទកីឡាដែលមិនធ្លាប់ មានប្រវត្តិដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនោះ ពេលនេះកីឡាឈិនឡូនរបស់កម្ពុជាតែមួយគត់ ធ្វើបានសម្រេច ដោយដណ្តើមយក មេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី នាំឲ្យកម្ពុជាឈរនៅរៀងទី៨ លើប្រទេសឡាវក៏ចាត់ទុកថា ជោគជ័យមួយដែរ។
ទី៥-កីឡាករសែន រ៉ាឌីទទួលបានមេដាយមាសកម្រិតពិភពលោក ផ្នែកកីឡាវ៉ូវីណាម និងកីឡាករកែ ឡេង ឈ្នះមេដាយមាស កម្រិតភពលោកជាលើកទី២ នៅប្រទេសថៃ។ទី៦-វិស័យ កីឡានៅកម្ពុជា ចាប់ផ្តើមទទួលបាននូវការគាំទ្រពីមហាជននិងប្រជាពលរដ្ឋទូទាំងប្រទេសខ្លាំងឡើង តាមរយៈការប្រកួតកីឡាស៊ីហ្គេម ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈ្នះការប្រកួតក្នុងវគ្គជម្រុះ កីឡាស៊ីហ្គេមលើកទី២៨នៅសិង្ហបុរី និងការប្រកួតបាល់ទាត់វគ្គជម្រុះFIFA World Cup 2018 វគ្គជម្រុះក្នុងតំបន់អាស៊ី ទាំងអស់នេះគឺជាសមទ្ធិផលជោគជ័យរបស់NOCC និងក្រសួងអប់រំយុវជននិង កីឡា។
ទី៧-ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាហេដ្ឋារចនាស្ព័ន្ធដ៏សំខាន់មួយ សម្រាប់ប្រកួត កីឡាស៊ីហ្គេមក្នុងឋានៈកម្ពុជាធ្វើម្ចាស់ផ្ទះ បានកំពុងដំណើរការកសាងក្នុងរង្វង ទឹកប្រាក់ចំនួន១៥៦ លានដុល្លារ គឺជាកម្ចីឥតសំណង ពីរដ្ឋាភិបាលចិន ដោយបានចុះ អនុសារណៈយោគយល់គ្នារួចរាល់ ហើយ(MOU) រវាងភាគីកម្ពុជា និង ជាមួយភាគីចិនព្រមទាំងបានសិក្សាសម្រេចនៅលើក្រដាសរួច អស់ហើយក្នុងឆ្នាំ២០១៥នេះ និងចាប់ដំណើរការសាងសង់ពីឆ្នាំ២០១៧ខាងមុខតទៅ ៕
ដោយ៖ សារីម