ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត និងនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញបានចុះអនុត្តច្បាប់ចរាចរណ៍ជើងគោគថ្មីនៅលើដងផ្លូវជាតិលេខ១ និងឃាត់បានម៉ូតូអត់ស្លាកលេខ២២គ្រឿងដើម្បីផាកពិន័យតាមច្បាប់ ។

ការចុះអនុវត្តនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ត្រង់ចំណុចខាងមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញស្ថិត
ក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ការចាប់ឃាត់ម៉ូតូប្រជាពលរដ្ឋដែលគ្មានស្លាកលេខសរុប២២គ្រឿងមានដូចជាម៉ូតូហុងដាសេ
១២៥ចំនួន១២គ្រឿង ម៉ូតូហុងដាសេ១០០កូរ៉េ៩គ្រឿង និងម៉ូតូហុងដាសេ៥០គុបមូល១គ្រឿង ។
សមត្ថកិច្ចនគរបាលបន្តថា ចំពោះម៉ូតូទាំង២២គ្រឿងនេះគឺយកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដោះស្រាយតាមច្បាប់។ ប៉ុន្តែម្ចាស់ម៉ូតូទាង២២គ្រឿងនេះមានការមិនសប្បាយចិត្តខណៈដែលរង់ចាំអស់កន្លះថ្ងៃទើបនគរបាលក្រុងបាវិតប្រាប់ថាចាំបញ្ជូនមកខេត្តសិនទើបមានមន្ត្រីពិនិត្យម៉ូតូ និងឲ្យទៅបង់ពន្ធនៅទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងដោះស្រាយតាមច្បាប់ ៕

...
ដោយ៖ យឹម សុថាន