ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៦ ក្នុងឱកាសដែលសម្ដេច និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ស្ពានអាកាស៥មករា និងផ្លូវ ក្រោមដីតិចណូដោយបានគូសបញ្ជាក់ ថា សំណូមពរទាំង៤ចំណុចរបស់លោក អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញត្រូវបានដោះស្រាយនៅថ្ងៃនេះ ហើយបានចុះហត្ថលេខាលើសំណើរួច ទៅហើយដើម្បីឱ្យចាប់ផ្ដើមការដ្ឋាន៖
១-ការអនុញ្ញាតឱ្យស្ថាបនាស្ពាន អាកាសបត់កោងចំនួន៣ខ្សែដែលមាន ប្រវែងសរុប៨១០ម៉ែត្រ និងផ្លូវក្រោម ដីប្រវែង៦០៩ម៉ែត្រនៅចំណុចស្ពាន អាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការ មនដែលមានតម្លៃប្រមាណ១០លាន ដុល្លារ អនុញ្ញាតចាប់ផ្ដើមដំណើរការ សាងសង់ ។
២-ផ្លូវក្រោមដី ស្ពាន និងកែលម្អ ប្រព័ន្ធចរាចរណ៍នៅចំណុចប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ីនឹងមហាវិថីព្រះ មុនីវង្សមានប្រវែង៣៩០ម៉ែត្រ ស្ថិតនៅ ក្នុងខណ្ឌដូនពេញត្រង់ភ្លើងស្ដុបបេកាសេ។
៣-ផ្លូវអាកាសត្រង់ចំណុចភ្លើងស្ដុប ផ្សារដីហុយជាចំណុចប្រសព្វគ្នារវាង មហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងផ្លូវ ហាហូយដោយត្រូវសាងសង់ផ្លូវលើ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងខណ្ឌ សែនសុខ ដែលមានបណ្ដោយប្រវែង ៦០៥ម៉ែត្រ ដែលការអនុវត្ដដោយក្រុម ហ៊ុនសៀងហៃ ។
៤-គឺជាផែនការកំពុងសិក្សាហើយក៏ យល់ស្របហើយដែរប៉ុន្ដែនៅត្រឹមការ ចរចា ហើយដែលឯកភាពជាគោល ការណ៍ឱ្យសាងសង់ស្ពានអាកាសល្បឿន លឿននេះចៀសវាងកកស្ទះចរាចរណ៍ ភ្ញៀវ ទេសចរ ឬប្រជាពលរដ្ឋ គណៈប្រតិភូដែល ប្រញាប់ធ្វើដំណើរតាមអាកាសយាន ។
សម្ដេចតេជោមានប្រសាសន៍ថា ជា គោលការណ៍គឺអនុញ្ញាតឱ្យមានការ កសាងបែបនេះ ប៉ុន្ដែក្នុងការកសាងនេះ មិនតម្រូវការទុនរបស់រដ្ឋទេ ត្រូវការ ទុនរបស់ឯកជនរួចហើយប្រើប្រាស់ផ្លូវ នោះត្រូវបង់ថ្លៃ(ចំណុចទី៤) ។ ដូច្នេះ បញ្ហានេះត្រូវការចរចាដើម្បីអនុវត្ដ គម្រោងកសាងផ្លូវស្ពានអាកាសល្បឿន លឿននេះ ។
ផ្លូវ៤ខ្សែសង្ឃឹមថានឹងបានជា ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់ យើងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។
សម្ដេចតេជោមានប្រសាសន៍បន្ដថា ការដោះស្រាយជូនសាលាក្រុងបានរួច រាល់បានមួយជំហានទៀតហើយ នៅមាន សំណូមពរជាច្រើនទៀតដែលនឹងបន្ដ ដោះស្រាយជូនប្រជាពលរដ្ឋ ។
មុននឹងសម្ដេចតេជោបានដោះស្រាយ បញ្ហាទាំងឡាយដែលនគរបាលបានអនុ វត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្ដេច មានប្រសាសន៍ថា បើតាមដឹងអ្នកដែល ទិញម៉ូតូអត់ពន្ធ, ទិញឡានអត់ពន្ធ អ្នក នោះមានប្រតិកម្មជាងគេ ។ គ្រាន់តែទិញ ហើយបង់ពន្ធទៅគឺអត់បញ្ហាទៀតទេចប់រឿងហើយ ប៉ុន្ដែចេះតែសុំពន្យារពេល ។
សម្ដេចរិះគន់ថា មិនដឹងពន្យារពេល ប៉ុន្មានឆ្នាំទៅទៀត, ពន្យារពេលយូរហើយ ដូច្នេះគឺត្រូវការកែសម្រួលកន្លែងណា? សម្ដេចក្រឡាហោម ស ខេង ដឹកនាំការ ប្រជុំ ។ សូមបងប្អូនប្រជាពលរដ្ឋមេត្ដា អត់ធ្មត់បន្ដិច ។ រាជរដ្ឋាភិបាលមិនមែន គាបសង្កត់ប្រជាពលរដ្ឋមិនចាំបាច់ធ្វើ រដ្ឋាភិបាលទេ ។ តើតម្លៃរបស់វានៅ កន្លែងណា? គឺស្ថិតនៅលើការការពារ ជីវិតមនុស្សបានជាគេអនុវត្ដ ។
ទន្ទឹមនឹងនេះសម្ដេចតេជោបានដោះ ស្រាយចំពោះរថយន្ដចង្កូតស្ដាំ ។ ចំពោះ អ្នកដែលមានរថយន្ដចង្កូតស្ដាំសម្ដេច សូមឱ្យបង់ពន្ធ ហើយអ្នកដែលនៅសេស សល់ទាំងឡាយ ឡានដឹកដីទាំងអស់ត្រូវ ចូលទៅបង់ពន្ធ និងប្រើប្រាស់ទៅទៀត និងផ្ដល់សិទ្ធិស្របច្បាប់ឱ្យរថយន្ដចង្កូត ស្ដាំដែលកំពុងមាននៅពេលបច្ចុប្បន្ន ។ រថយន្ដចង្កូតស្ដាំមិនចាំបាច់ដូរចង្កូតទេ ហើយឱ្យនៅបើកដដែល ។
សម្ដេចហាមដាច់ខាតនាំចូលរថយន្ដ ចង្កូតស្ដាំ បើសិនជាមានការនាំចូល រថយន្ដចង្កូតស្ដាំនឹងចាត់ទុកជាការខុស ច្បាប់ និងរឹបអូសទុក ។
ទាក់ទងនឹងប្រជាពលរដ្ឋ, មន្ដ្រីរាជ ការ អ្នកដែលមានរថយន្ដជិះធ្វើការក៏ ដូចជាដឹកកម្មករ កម្មការិនីដែលនឹងធ្វើ ដំណើរចេញចូលជិតៗកន្លែងបង់ប្រាក់ សម្ដេចបានដោះស្រាយ គឺរថយន្ដដឹក កម្មករ កម្មការិនីទៅធ្វើការរោងចក្រ បង់ថ្លៃគឺឈប់យកការបង់ថ្លៃ ។ មន្ដ្រីរាជ ការដែលរស់នៅក្បែរផ្លូវជាតិលេខ៤ មិនត្រូវបង់ថ្លៃទេ ចាប់ពីម៉ោង១ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦តទៅ ។ មានរថយន្ដ ជាង២ម៉ឺនគ្រឿងអត់ត្រូវបង់ថ្លៃទេ ។
ទាក់ទិននឹងបញ្ហាថ្លៃប័ណ្ណបើកបរ សម្ដេចមានប្រសាសន៍ថា ដាច់ខាតអ្នក បើកបរត្រូវតែមានគឺដូចអត្ដសញ្ញាណ ប័ណ្ណមិនអាចខ្ចីប័ណ្ណបើកបរគេបានទេ ។ ចំពោះបញ្ហាតម្លៃប័ណ្ណបើកបរនោះពីមុន តម្លៃ៦០០០០រៀលបូកទាំងការពិនិត្យ សុខភាព ។ ចំពោះឥឡូវការធ្វើប័ណ្ណ បើកបរថ្មីចុះមកថ្លៃ២៥.០០០រៀល សម្រាប់ប្រភេទម៉ូតូចាប់ពី៤៩សេសេ ទៅដល់១២៥សេសេ ។ សម្រាប់ការ ប្រឡងឡើងវិញពីមុនថ្លៃ២៥.០០០រៀល ឥឡូវអត់យកលុយទេ ។ ចំពោះតម្លៃប្ដូរ ពន្យារទុតិយាតាប័ណ្ណបើកបរប្រភេទយាន យន្ដពីមុន៤៩សេសេ ទៅ១២៥សេសេ កាលពីមុនយក៤០.០០០រៀល ឥឡូវ យកតម្លៃតែ២០.០០០រៀលទេ ។
ដោយឡែកចំពោះម៉ូតូប្រភេទធំ ដែលមានកម្លាំងចាប់ពី១២៥សេសេ ឡើងទៅពីមុនយក៦០.០០០រៀល ឥឡូវ យកតែ៤០.០០០រៀលនិងត្រូវពិនិត្យ សុខភាព ។ ចំពោះអ្នកដែលបើកបរ យានយន្ដដែលមានក្រោម១២៥សេសេ មិនត្រូវឱ្យមានការពិនិត្យកាយសម្បទា ទេ ។ ចំពោះការប្រឡងយកប័ណ្ណបើកបរ ម៉ូតូមិនត្រូវបង់តម្លៃសេវាដែរ ។
សម្ដេចបានស្នើឱ្យក្រសួងសាធារណ ការនិងដឹកជញ្ជូនដែលមានសាខារបស់ ខ្លួននៅគ្រប់ទីកន្លែងត្រូវខិតខំបង្រៀន ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដល់ប្រជា ពលរដ្ឋដែលប្រើប្រាស់ដើម្បីឱ្យយល់ដឹង ពីច្បាប់ចរាចរណ៍ថ្មី ហើយអាចធ្វើបាន គឺធ្វើស្ប៉តចាក់ផ្សាយនៅតាមកញ្ចក់ ទូរទស្សន៍ បើពិសេសទៅទៀតនៅរាជ ធានីភ្នំពេញចាប់រើសយកទូរទស្សន៍ខ្សែ កាប្លិ៍រាជធានីភ្នំពេញ បើកកម្មវិធីបង្រៀន ច្បាប់ចរាចរណ៍ថ្មីតាមទូរទស្សន៍ខ្សែ កាប្លិ៍ បើនៅតាមបណ្ដាខេត្ដត្រូវយក ទូរទស្សន៍ខ្សែកាប្លិ៍ដែរដើម្បីចាក់កម្មវិធី បង្រៀនអំំពីច្បាប់ចរាចរណ៍ថ្មីដល់ប្រជា ពលរដ្ឋអ្នកប្រើប្រាស់យានយន្ដគ្រប់ ប្រភេទដើម្បីឱ្យគាត់បានយល់ចៀសវាង បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ៖ ហេង សូរិយា