​សំណង់​ស្ថានីយ​ប្រេងសាំង​ក្រុមហ៊ុន​LHR​នៅ​តែ​បន្ដ​សាងសង់​លើ​ដី​តំបន់​បឹង​ព្រែក​ទប់​យ៉ាង​រលូន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ មក​ដល់​ពេល​នេះ​ សំណង់​ស្ថានីយ​ប្រេងសាំង​របស់​សាខា​ ក្រុមហ៊ុន​LHR​បាន​ដំណើរការ​សាង​ សង់​លើ​ដី​តំបន់​ព្រែក​ទប់​ (​បឹង​ស្ដុក​ទឹក​ ស្អាត​ប្រើប្រាស់​)​យ៉ាង​រលូន​សម្រេច​បាន​ប្រមាណ​៥០​ភាគរយ​ហើយ​ បើ​ទោះជា​ ម្ចាស់​សំណង់​មួយ​នេះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក្នុង​ការ​សាងសង់​ ពី​អាជ្ញាធរ​ក្រុង​ ខេត្ដ​ព្រះ​សីហ​នុ​ ក៏​ដោយ​ ហើយ​សម្រាប់​មន្ដ្រី​អនុវត្ដ​ច្បាប់​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ហាក់ដូចជា​សោះអង្គើយ​មិន​មាន​វិធានការ​ទប់ស្កាត់​អ្វី​ទាល់តែ​ សោះ​ ។​ ចំណុច​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ វា​ជា​ការ​ត្រូវ​គ្នា​ ។​

20160103_144720_resized

​លោក​ គៀត​ ចំរើន​ នាយករង​កា​រិ​យា​ ល័យ​អន្ដរ​វិស័យ​សាលាខេត្ដ​ព្រះ​សីហ​នុ​ ជុំវិញ​បញ្ហា​សំណង់​ខាងលើ​នេះ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ សំណង់​នេះ​ក្រុមការងារ​ មន្ដ្រី​របស់​លោក​បាន​ចុះ​សិក្សា​រួច​ហើយ​ ជាមួយនឹង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ ដូច​ជា​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យ​ កម្ម​ សុរិយោដី​និង​សំណង់​ខេត្ដ​ មន្ទីរ​ ឧស្សាហកម្ម​និង​សប្ប​កម្ម​រួម​នឹង​មន្ដ្រី​ អាជ្ញាធរ​មូលដ្ឋាន​ ស្ដី​ពី​ផល​ប៉ះពាល់​ បរិស្ថាន​បឹង​ព្រែក​ទប់​ ព្រមទាំង​បាន​ធ្វើ​ របាយការណ៍​ដាក់​ជូន​ទៅ​លោក​ យន្ដ​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ​រួច​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ដើម្បី​បាន​ជ្រាប​ និង​មាន​ វិធានការ​តាម​ផ្លូវច្បាប់​ហើយ​ចំពោះ​ ចំណាត់ការ​យ៉ាងណា​នោះ​លោក​មិន​ទាន់​បានដឹង​ទេ​ ហើយ​សំណង់​នេះ​ក៏​មិន​ទាន់​ បាន​ហាមឃាត់​នោះ​ដែរ​ ។​

​សំណង់​ស្ថានីយ​ប្រេងសាំង​ក្រុមហ៊ុន​ LHR​ខាងលើ​នេះ​ បើ​តាម​ការ​បញ្ជាក់​ របស់​ លោក​ ប្រាក់​ ប្រាកដ​ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ការ​សាងសង់​សំណង់​នេះ​គឺជា​ការ​ប្រឈម​ការ​បំពុលបរិស្ថាន​យ៉ាង​ ធ្ងន់ធ្ងរ​ចំពោះ​ទឹក​បឹង​ព្រែក​ទប់​ដែល​ជា​បឹង​ ស្ដុក​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ក្នុង​ក្រុងព្រះសីហនុ​ប្រើប្រាស់​ ពីព្រោះ​ កាក​សំណល់​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​នឹង​ហូរ​ចេញពី​ទីតាំង​សំណង់​នេះ​ហើយ​ហូរ​ បន្ដ​ទៅ​ចាក់​ចូល​ក្នុង​ទឹក​បឹង​យ៉ាង​ពេញ​ បន្ទុក​ ហើយ​ទឹក​បឹង​នៅ​ពេល​នោះ​ក៏​មិន​ អាច​ប្រើប្រាស់​បាន​តទៅ​ទៀត​ដែរ​ ។​ ដូច​ នេះ​ អាជ្ញាធរ​ក្រុង​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ដ​ មុន​នឹង​សម្រេច​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​ សំណង់​ខាងលើ​នេះ​សូម​មេត្ដា​ពិនិត្យ​ផង​ ។​

​គួរ​រឭក​ផង​ដែរ​ថា​ដី​ក្នុង​តំបន់​បឹង​ព្រែក​ទប់​ថ្មីៗ​នេះ​ត្រូវ​បាន​រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុរិយោដី​និង​សំណង់​ ចេញ​ ស​.​ជ​.​ណ​ ស្ដី​ពីរ​ការ​ហាមឃាត់​ ជា​បណ្ដោះអាសន្ន​នូវ​ការ​ចេញ​ ប្លង់​កម្ម​ សិ​ទ្ទិ​ក៏​ដូច​ជា​ការ​អនុញ្ញាត​ការ​សាងសង់​សំណង់​ផ្សេងៗ​នៅ​លើ​ដី​ជុំវិញ​បឹង​ព្រែក​ ទប់​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​រដ្ឋមន្ដ្រី​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ដោយ​ ខ្លឹមសារ​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​តំបន់​បឹង​ ព្រែក​ទប់​អាច​ដំណើរការ​ឡើង​វិញ​បាន​ លុះត្រាតែ​អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​ អនុវត្ដ​ឱ្យ​រួចរាល់​នូវ​ខ្លឹមសារ​ ស​.​ជ​.​ណ​ លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១២​ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ឱ្យ​ហើយ​រួច​ រាល់​ជា​មុន​សិន​ ៕​

20160103_144708_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print