ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​លក់​ស្រា​បៀរ​លី​អូ​នៅ​ខេត្តបាត់ដំបង​ ជនជាតិ​ថៃ​៥​នាក់​ផឹក​ស្រវឹង​វាយ​គ្នា​ ផ្អើល​មនុស្ស​រត់​ជាន់​គ្នា​

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

ខេត្តបាត់ដំបង​៖​ ជនជាតិ​ថៃ​ចំនួន​៥​នាក់​បាន​ផឹកស្រា​ស្រវឹង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ខន​សឺត​ ផ្សព្វផ្សាយ​លក់​ ស្រា​បៀរ​លី​អូ​ បាន​ឈ្លោះ​វាយ​គ្នា​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដើរ​លេង​កំសាន្ត​យ៉ាង​កុះករ​រត់​ជាន់​គ្នា​ ក៏​ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​និង​រង​បួស​នោះ​ឡើយ​ គ្រាន់តែ​ បង្ក​ឱ្យ​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ​ ។​

IMG_4282

ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុចដើម​ពោធិ៍​សួនច្បារ​នាគ​បាញ់​ទឹក​ ក្នុង​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ​ក្រោយ​ពី​បង្កហេតុ​រួច​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ទៅ​ឃាត់ខ្លួន​និង​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជុំវិញ​ន​សហេតុ​ការណ៍​នេះ​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មានការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​លី​អូរ​របស់​ថៃ​ ដែល​មាន​មនុស្ស​ច្រើន​កុះករ​នាំ​គ្នា​អង្គុយ​ផឹកស្រា​លី​អូ​ កំសាន្ត​អារម្មណ៍​ ដែល​មាន​តារាចំរៀង​ថៃ​មក​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ទៀត​ផង​ ។​ លុះ​បន្តិច​មក​ស្រាប់តែ​មាន​ជនជាតិ​ថៃ​គ្នា​ឯង​២​ក្រុម​ មួយ​ក្រុម​ខាង​ភាគី​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ និង​មួយ​ក្រុម​ទៀត​ជា​អ្នក​មក​លក់​ផលិតផល​តាំង​ពិ​ពណ៌​នៅ​ខេត្តបាត់ដំបង​ នៅ​ពេល​នោះ​ទំនងជា​ពួក​គេ​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន​ ហើយ​ក៏​ប៉ះ​សំដី​គ្នា​បង្ក​ជា​អំពើ​ហឹ​ង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ នាំ​ឱ្យ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ផឹកស្រា​បៀ​លី​អូ​ កំសាន្ត​អារម្មណ៍​ ជាមួយ​ និង​បទ​ចំរៀង​បាន​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់​ អ្នកខ្លះរ​ត់ទៅ​បុក​តូប​លក់​បបរ​ តូប​លក់​លក់ទំនិញ​នៅ​ក្បែរ​នោះ​បង្ក​ឱ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ធំ​។​ ជនជាតិ​ថៃ​ទាំង​២​ក្រុម​នោះ​ បន្ទាប់​មក​ត្រូវ​បាន​នគរបាល​ចុះ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា​ ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ​ ត្រូវ​បាន​មានការ​ សម្របសម្រួល​គ្នា​សង​ថ្លៃ​សម្ភារៈ​រង​ការ​ខូចខាត​ដែល​មានការ​ទាមទា​សំណង​ពី​ម្ចាស់​ចំនួន​៤​នាក់​ ។​ ជនជាតិ​ថៃ​ទាំងនោះ​មិន​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​នោះ​ទេ​ គ្រាន់តែ​ធ្វើការ​អប់រំ​ និង​សង​ថ្លៃ​ខូចខាត​តែ​ប៉ុណ្ណោះ​ ។​

​សូម​បញ្ជាក់​ថា​ ការ​ប្រគំ​តន្ត្រី​ស្រា​បៀ​លី​អូរ​ នៅ​ខេត្តបាត់ដំបង​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​បញ្ចប់​នៅឡើយ​នោះ​ទេ​ ការ​លក់​ផលិតផល​ និង​ទំនិញ​របស់​ថៃ​នៅ​ក្នុង​កម្ម​ពិធី​តាំង​ពិ​ពណ៌​នៅ​ខេត្តបាត់ដំបង​អាច​ដំណើរការ​រហូត​ដល់​ថ្ងៃ​៧​ មក​រា​ ឆ្នាំ​២០១៦​ ទើបបាន​បញ្ចប់​ ​៕​

IMG_4281

IMG_4279

IMG_4278

...

ដោយ៖ ​សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print