ខេត្ដស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនិងអ្នកភូមិជាច្រើននាំគ្នាចោមរោមមើល ខណៈដែលនារីរូប ស្អាតម្នាក់បានលេបថ្នាំងងុយដេកអស់ ជាច្រើនគ្រាប់បណ្ដាលឱ្យមានអាការល្ហិត ល្ហៃទន់ដៃជើងនិងក្អូតចង្អោរហើយត្រូវ បានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ដស្វាយរៀងប៉ុន្ដែជាអកុសល ដោយសារជាតិថ្នាំជ្រាបដល់សរសៃឈាម មិនអាចសង្គ្រោះជីវិតទាន់ទើបនារីរង គ្រោះបានបាត់បង់ជីវិតកាលពីវេលា ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ។
យោងតាមស្ដ្រីជាម្ដាយបានរៀបរាប់ ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់ដែល គិតខ្លីលេបថ្នាំសម្លាប់ខ្លួននេះឈ្មោះ ប៊ិន ស្រីណុច អាយុ២៣ឆ្នាំ ជាបុគ្គលិកពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀងហើយ បានមកស្នាក់នៅផ្ទះរបស់ជីតានៅក្នុង ភូមិវាលយន្ដ សង្កាត់-ក្រុងស្វាយរៀង មានស្រុកកំណើតនៅភូមិតាស្អាង ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រំ ។
ប្រភពបន្ដថា មុនពេលកើតហេតុ នៅវេលាម៉ោង៧យប់រូបគាត់ជាម្ដាយ បានទូរសព្ទ័ទៅកូនស្រីដែលស្នាក់នៅក្រុងស្វាយរៀងផ្ទះជីតា ប៉ុន្ដែកូនស្រីមិនបាន ទទួលទូរស័ព្ទគាត់ទាល់តែសោះធ្វើឱ្យ គាត់មានការសង្ស័យក្នុងចិត្ដ ពីព្រោះ រូបគាត់បានដឹងថា កូនស្រីមានបញ្ហាផ្លូវ ចិត្ដជាច្រើនថ្ងៃមកហើយទើបប្រញាប់ ប្រញាល់ហៅបងប្អូនយកម៉ូតូឌុបគាត់ មកកាន់ផ្ទះឪពុកនៅក្រុងស្វាយរៀង ។ ក្រោយពីមកដល់ផ្ទះបើកទ្វារស្រាប់តែ ក្រឡេកឃើញកូនស្រីបានលេបថ្នាំអស់ ជាច្រើនគ្រាប់ទន់ដៃជើងនិងក្អូតចង្អោរ ទើបហៅរថយន្ដសង្គ្រោះដឹកមកកាន់ មន្ទីរពេទ្យបង្អែកខេត្ដ ប៉ុន្ដែរហូតមក ដល់វេលាម៉ោង១រំលងអធ្រាត្រដោយ សារជាតិថ្នាំបានជ្រាបដល់សរសៃឈាមគ្រូពេទ្យមិនអាចសង្គ្រោះបានក៏ស្លាប់ បាត់បង់ជីវិតតែម្ដង ។
សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាម ប្រពៃណីទាំងក្ដុកក្ដួលអាឡោះអាល័យរក ទីបំផុតគ្មាន ៕
ដោយ៖ យឹម សុថាន