ខឹង​តាម​ញ៉ែ​ម្ដាយ​ជា​ស្រី​មេម៉ាយ​ កូនប្រុស​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​ប្រកាច់​ស្លាប់​ក្បែរ​កាំជណ្ដើរ

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​ខេត្ដកំពង់ធំ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ ត្រូវ​បានកូន​ប្រុស​របស់​ស្ដ្រី​មេម៉ាយ​ ម្នាក់​វាយ​សម្លាប់​ក្បែរ​កាំជណ្ដើរ​ ព្រោះ​ តែ​ខឹង​មក​លួច​ញ៉ែ​ម្ដាយ​របស់​គេ​ដែល​ កន្លង​មក​ជន​ដៃដល់​បាន​ហាម​ជន​រង​គ្រោះ​ ជា​ញឹកញាប់​តែ​មិន​ព្រម​ស្ដាប់​ ។​ ករណី​ឃាតកម្ម​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​កាំជណ្ដើរ​ ផ្ទះ​របស់​ជន​ដៃដល់​ដែល​ស្ថិត​ក្នុងភូមិ​ ទំ​អរ​ ឃុំ​ទំ​រីង​ ស្រុក​សណ្ដាន់​ ខេត្ដកំពង់ធំ​ ។​

12467884_1674526896165607_983754304_n

​លោក​អនុសេនីយ៍ទោ​ ឈុំ​ ឈៀង​ មេ​ ប៉ុស្ដិ៍​រដ្ឋបាល​ទំ​រីង​បានឱ្យ​ដឹង​ថា​ ជន​ដៃដល់​ ឈ្មោះ​ ស្វាយ​ ដេ​ន​ ភេទ​ប្រុស​ អាយុ​២២​ ឆ្នាំ​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​*​ ស្រី​ អេ​ង​ អាយុ​៥៧​ឆ្នាំ​*​ រស់នៅ​*​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។​ លោក​មេ​ប៉ុស្ដិ៍​បានឱ្យ​ដឹង​ទៀត​ថា​ ជន​ដៃ​ ដល់​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​ក្រោយ​ពី​ សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ​ពេល​នេះ​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ ។​

​លោក​បាន​បញ្ជាក់​ថា​ ជន​ដៃដល់​បាន​ ប្រើ​ឈើ​ដែល​ច្នៃ​ធ្វើ​ជា​កាំភ្លើង​ខ្យល់​វាយ​ ទៅ​លើក​ញ្ចឹ​ង​.​ក​និង​ថ្គាម​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​ក្បែរ​កាំជណ្ដើរ​ ខណៈ​ ដែល​ជន​រង​គ្រោះ​ចុះពីលើផ្ទះ​ជនសង្ស័យ​។​

​លោក​ អ៊ួ​ង​ ម៉ា​លី​ អធិការ​នគរបាល​ ស្រុក​សណ្ដាន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រហូត​ មក​ដល់​ថ្ងៃ​ទី​៥​ខែមករា​នេះ​សមត្ថកិច្ច​ នៅ​ពុំ​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅ​ ឡើយ​ទេ​តែ​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​ នៅ​តែ​បន្ដ​តាម​ចាប់ខ្លួន​ជន​ដៃដល់​ដើម្បី​ យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ ។​

​បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ ដែរ​ថា​ ជន​រង​គ្រោះ​និង​ម្ដាយ​របស់​ជន​ដៃ​ ដល់​រូប​នោះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជា​យូរ​មក​ហើយៗ​ជា​រឿយៗ​ ជន​ដៃដល់​ជា​កូន​របស់​ស្ដ្រី​មេម៉ាយ​តែងតែ​ហាមឃាត់​ជន​រង​គ្រោះ​កុំឱ្យ​ទាក់ទង​ ជាមួយនឹង​ម្ដាយ​របស់​ខ្លួន​បន្ដ​ទៀត​ព្រោះ​ជន​ដៃដល់​យល់​ថា​ជន​រង​គ្រោះ​មាន​ទាំង​ ប្រពន្ធ​និង​កូន​ក្នុង​បន្ទុក​រួច​ហើយ​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ដ​ថា​ នៅ​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ឡើង​ ទៅ​លើ​ផ្ទះ​ជន​ដៃដល់​ហើយ​បាន​ផឹកស្រា​ ជាមួយនឹង​ម្ដាយ​ជន​ដៃដល់​ទៀត​ផង​។​ នៅ​ពេល​ផឹកស្រា​អស់ហើយ​នោះ​ទំនងជា​ ជន​រង​គ្រោះ​មិន​ហ៊ាន​នៅ​បង្អង់​យូរ​ខ្លាច​ ជន​ដៃដល់​មក​ទាន់​ក៏​រួត​រះ​ចុះពីលើផ្ទះ​ តែ​ ជា​ចៃដន្យ​ជន​ដៃដល់​មក​ដល់​បាន​ល្មម​ក៏​ទាញ​យក​កាំភ្លើង​ច្នៃ​បាញ់​ខ្យល់​វាយ​ទៅ​ លើ​កញ្ចឹងក​និង​គល់​ថ្គាម​៣​ទៅ​៤​ដង​ កាំភ្លើង​ខ្យល់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ក្បែរ​ កាំជណ្ដើរ​ផ្ទះ​តែ​ម្ដង​ ។​

​ក្រោយ​ពី​កើតហេតុ​ជន​ដៃដល់​បាន​ គេចខ្លួន​ចូល​ព្រៃ​ ហើយ​រហូត​មក​ដល់​ ពេល​នេះ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់ខ្លួន​ ជន​ដៃដល់​បាន​នៅឡើយ​ទេ​ ៕​

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print