Mr.​ Queen​ គ្រោងធ្វើឲ្យភ្ញាក់ផ្អើលថ្មី ក្រោយបាត់មុខជាងមួយឆ្នាំ

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​ភ្នំពេញ​៖​ តារា​ពហុ​ជំនាញ​ ហួត​ វ​ឌ្ឍ​នា​ ehA​ Mr.​ Queen​ បាន​ប្រកាស​ខ្លួន​វិល​ចូល​ សិល្បៈ​ជា​ថ្មី​ក្រោយ​ពី​បាត់​មុខ​ក្នុង​ចង្កោម​ សិល្បៈ​អស់​ជាង​មួយ​ឆ្នាំ​។​ សិល្បករ​ដែល​ល្បី​ ល្បាញ​ដោយសារ​ការ​សម្ដែង​តុបតែង​ខ្លួន​ជា​ភេទ​ទី​៣​នេះ​បញ្ជាក់​ថា​ នឹង​មានការ​ងារ​ សិល្បៈ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​ជា​ថ្មី​ផង​ដែរ​។​

Mr.Queen​ ធ្លាប់​បាន​ធ្វើ​ឱ្យ​ទស្ស​និក​ ជន​ចាប់អារម្មណ៍​ខ្លាំង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​បន្ទាប់​ពី​តារា​សម្ដែង​Show​រូប​នេះ​ បង្ហាញ​ក្បាច់​រាំ​និង​ការ​តុបតែង​ខ្លួន​ដែល​ មាន​សភាព​ជា​មនុស្ស​ប្រុស​មួយ​ចំហៀង​ ខ្លួន​និង​ស្រី​មួយ​ចំហៀង​ខ្លួន​។​ តារា​សម្ដែង​ រូប​នេះ​បញ្ជាក់​ថា​ ការ​បាត់​មុខ​មួយ​រយៈ​ នេះ​ដោយសារ​លោក​មមាញឹក​នឹង​ការងារ​ បង្ហាត់បង្រៀន​ផ្នែក​បង្ហាញ​ម៉ូ​ដ​ដល់​យុវជន​ ជំនាន់​ក្រោយ​ទើប​លោក​មិន​មាន​ពេល​ គ្រប់គ្រាន់​ប្រឡូក​ក្នុង​សិល្បៈ​។​ លោក​បន្ដ​ថា​ សម្រាប់​ដើមឆ្នាំ​២០១៦​នេះ​លោក​ប្រកាស​ វិល​ចូល​សិល្បៈ​ជា​ថ្មី​ជាមួយនឹង​ការងារ​ដ៏​ ច្រើន​សន្ធឹកសន្ធាប់​ស្ទើរ​រក​ពេល​សម្រាក​ គ្មាន​។​ តារា​រូប​នេះ​លើក​ឡើង​ថា​ ចាប់ពី​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៦​ ទៅ​ លោក​នឹង​ ចាប់ផ្ដើម​សម្ដែង​ជា​ថ្មី​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​ របស់​ស្រា​បៀរ​អ៊ិ​ច​ស្ពឺ​ត​ជាមួយនឹង​តំណែង​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ការ​គ្រប់គ្រង​តារា​ ចម្រៀង​តារា​សម្ដែង​ក្នុង​កម្មវិធី​ខាងលើ​នេះ​ ផង​ដែរ​។​ លោក​បន្ដ​ថា​ ក្រៅពី​ជា​អ្នក​គ្រប់​ គ្រង​ទូទៅ​លោក​ក៏​មានការ​ងារ​ជា​ច្រើន​ ទៀត​ត្រូវ​បំពេញ​និង​ជា​ការងារ​ធំ​សម្រាប់​ឆ្នាំ​២០១៦​នេះ​ដែល​លោក​គឺជា​អ្នក​ចាត់​ ការ​ទូទៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​ តារា​បង្ហាញ​ម៉ូ​ដ​ Face​ of​ Cambodia​ ដែល​ជា​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​ដើម្បី​ស្វែងរក​ម្ចាស់​ជ័យ​ លា​ភី​យក​ទៅ​ធ្វើការ​ប្រកួតប្រជែង​នៅ​ ប្រទេស​កូរ៉េ​ហើយ​កម្មវិធី​នេះ​នឹង​

​ត្រូវ​បាន​ចាប់ផ្ដើម​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​CNC​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ​។​ តារា​សម្ដែង​និង​ជា​គ្រូបង្រៀន​ផ្នែក​បង្ហាញ​ ម៉ូ​ដ​វ័យ​២៤​ឆ្នាំ​រូប​នេះ​លើក​ឡើង​ដែរ​ថា​ ការ​ប្រកាស​វិល​ចូល​សិល្បៈ​ជា​ថ្មី​របស់​ លោក​ទទួល​បាន​ផ្លែផ្កា​ច្រើន​រហូត​ធ្វើ​ឱ្យ​ លោក​រវល់​មិន​តិច​ជាង​៦​ថ្ងៃ​ក្នុង​មួយ​សបា្ដហ៍​ ប៉ុន្ដែ​លោក​បាន​តាំងចិត្ដ​ថា​នឹង​តស៊ូ​បំពេញ​ ការងារ​ទាំងនេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​។​

​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ការងារ​សិល្បៈ​ របស់​លោក​នឹង​កាន់តែ​មមាញឹក​ច្រើន​ ជាង​មុន​គឺ​ថ្មីៗ​នេះ​លោក​បាន​បើក​សាលា​ បណ្ដុះបណ្ដាល​លើ​ជំនាញ​សិល្បៈ​ជា​ច្រើន​ ទម្រង់​ដូច​ជា​ ការ​បង្ហាញ​ម៉ូ​ដ​ សម្ដែង​ ពិធី​ការិនី​ រាំ​ ដល់​យុវជន​ជំនាន់​ក្រោយ​ ដែល​មាន​បំណង់​ចង់​ក្លាយជា​សិល្បករ​អាជីព​ ផង​ដែរ​។​ លោក​ថា​នឹង​ផ្ដល់​ឱកាស​សម្រាប់​ ពួក​គេ​ទៅ​តាម​សមត្ថភាព​ចំណេះ​ជំនាញ​ ដែល​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​ខណៈ​ ដែល​លោក​មានការ​សហការ​ច្រើន​ជា​ មួយ​នឹង​កម្មវិធី​និង​ផលិតកម្ម​ក្នុងស្រុក​ផង​ដែរ​។​

​ជាមួយនឹង​ការ​វិល​ត្រឡប់​ជា​ថ្មី​នេះ​ដែរ​Mr.​ Queen​ រំពឹង​ថា​ នឹង​ទទួល​បាន​ជោគ​ ជ័យ​ខ្ពស់​ទាំង​ការងារ​សម្ដែង​គ្រប់គ្រង​កម្ម​ វិធី​និង​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​សម្រាប់​ យុវជន​ជំនាន់​ក្រោយ​ហើយ​លោក​ក៏​រំពឹង​ ដែរ​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕​

12476273_603508796463734_1107191781_n

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print