កម្លាំងសមត្ថកិច្ចនៃស្នងការខេត្តប៉ៃលិន បានចុះបង្រ្កាបទីតាំងប្រមូលផលអនុផលព្រៃឈើ ចាប់ខ្លួនមនុស្ស៤នាក់ និងឈើប្រណីត១៦សន្លឹក

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងសមត្ថកិច្ចនៃស្នងការខេត្ត បានធ្វើការចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត ត្រួវបានកម្លាំងនគរបាលចម្រុះ ដឹកនាំដោយលោកវរសេនីយ៏ឯក ស៊ឹម ចាន់នី ស្នងការរង និងលោកវរសនីយ៏ទោ សោម ប៉ិម ស្នងការរង នៃស្នងការនគរបាលខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួន ក្នុងករណីប្រមូលផលអនុផលព្រៃឈើ ព្រមទាំងរិបអួសឈើប្រណិតចំនួន១៦ សន្លឹក។ ដែលហេតុការណ៏ចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចឡាក់៦៨ ទួលរំដេងក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចស្នងការបានឲ្យដឹងថា៖ ជនសង្ស័យដែលកម្លាំងចម្រុះចាប់ខ្លួនទី០១ឈ្មោះ ស៊្រីម សុខគួច ភេទប្រុស អាយុ៣៣ ឆ្នាំ ជាអ្នកទិញឈើ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី០២ ឈ្នោះ ឡិក សុភ័ណ្ឌ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរជាកម្មករដឹកជញ្ជូន រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី០៣ ឈ្មោះ ហម សីហា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួលរ រស់នៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងទី០៤ ឈ្មោះ សេង ស៊ីនឿត ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួល រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រិបអួសឈើប្រណិតចំនួន១៦ សន្លឹក រួមមានឈើនាងនួនចំនួន០៤សន្លឹក,ឈើបេងចំនួន០៣សន្លឹក និងឈើធ្នង់ចំនួន០៩សន្លឹក ។  

ប្រភពព័ត៌មានពីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ មុនឈានដល់ការចុះបង្រ្កាបគឺដោយមានសេចក្តីរាយការណ៏ពីទាហានព្រំដែនវេរៈ៨២១ ធ្វើការចុះល្បាតហើយក៏បានជួបជនសង្ស័យខាងលើកំពុងតែប្រព្រិត្តបទល្មើសដឹកជញ្ជូនឈើប្រណិតទាំងនោះ ចេញពីកន្លែងដែលខ្លួនប្រព្រិត្តល្មើស ។ ប្រភពព័ត៌មានបន្តថា៖ ក្រោយពីទទួលបានសេចក្តីរាយការណ៏កម្លាំងចម្រុះដឹកនាំដោយលោកស្នងការរងទាំងពីរខាងលើចុះដល់កន្លែងកើតហេតុ រួចក៏ឃាត់ខ្លួនជនសង្ស័យខាងលើចំនួន៤នាក់ និងរិបអួសឈើប្រណិតចំនួន១៦សន្លឹកផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រួវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការនគរបាលខេត្តប៉ៃលិន ចំណែកវត្ថុតាងជាឈើប្រណិត ត្រូវបានរក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការតាមនិតិវិធី ៕អត្ថបទ ស សារ៉េត 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print