ភ្នំពេញ: បុរសម្នាក់សង្ស័យប្រចណ្ឌនឹងសង្ សាររបស់ខ្លួនបានដកកាំភ្លើងបាញ់ រះជាច្រើនគ្រាប់ទៅលើស្ត្ត្រីជា សង្សារបណ្ដាលឲ្យរងរបួសធ្ងន់ធ្ ងរហេីយបានបញ្ជូនទៅសង្គ្រោះតែជា អកុសល់ជនរងគ្រោះក៏បានស្លាប់ក្រោ យពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទី រពេទ្យ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើ ងនៅវេលាម៉ោងប្រមាណជាង ៨ យប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ ០៣ ផ្លូវបេតុងBT ក្នុងបុរីរំចេក ភូមិអូរដឹមសង្កាត់កន្ទូក ខណ្ឌកំបូលរាជធានីភ្នំពេញ។
សពជនរងគ្រោះនិងជនដៃដល់មិនទាន់ស្ គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីប្រជាពលរដ្ឋរស់ក្បែ រកន្លែងកើតហេតុបានឲ្យដឹងថាផ្ទះ ដែរទីតាំងកើតហេតុខាងលើនេះគឺមា នសង្សារមួយគូរស្នាក់នៅហើយពួកគេ ទាំងពីរនាក់ដឹងជាមានរឿងអ្វីនោះ ទេ។លុះដល់ម៉ោងកើតហេតុបានឮសំឡេ ងផ្ទុះអាវុធជាច្រើនគ្រាប់។ប្ រភពដដែលបន្តទៀតថាបន្ទាប់មានកា រភ្ញាក់ផ្អើលហើយនាំគ្នាទៅមើលឃើ ញស្ត្រីម្នាក់ដេកសន្លប់ស្តូកស្ តឹងនៅក្នុងថ្លុកឈាមនៅក្នុងផ្ទះ ដែលពួកគេស្នាក់នៅ។ភ្លាមភ្លាមនោះ គេឃើញបុរសម្នាក់សង្ស័យជាសង្សា របស់ជនរងគ្រោះបានលើកជនរងគ្រោះដា ក់តាមម៉ូតូកង់បីមួយគ្រឿងបញ្ជូ នទៅគ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែ ដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេ កត្រូវបានស្លាប់បាត់បង់ជីវិតនៅ ឯមន្ទីរពេទ្យ។ចំជនដៃជនដៃដល់ក្រោ យពីធ្វើសកម្មភាពរួចបានរត់គេចខ្ លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់កើតហេតុរួចបានទំនា ក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិ និត្យនៅកន្លែងកើតហេតុ។ដោយ ឡែកសពជនរងគ្រោះត្រូវបានដឹកទៅតម្ កល់នៅក្នុងវត្តស្ទឹងមានជ័យរងចាំ សមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្ យវិច័យដើម្បីប្រគល់សពជូនទៅសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំ ពោះករណីខាងលើនេះសមត្ថកិច្ចកំពុ ងតែធ្វើការស្រាវជ្រាវបន្ត៕សុខា សែនជ័យ