ក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឆក់កាបូបស្រ្តីម្នាក់ បណ្ដាលឲ្យដួលបាក់ជើងនិងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាល ៖  ក្រុមជនសង្ស័យ៣ជាមុខសញ្ញាឆក់កាបូបលុយយ៉ាងសកម្មតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីយប់ ក្រោយពីក្រុមជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់ បណ្ដាលឲ្យស្រ្តីរងគ្រោះរងរបួសបាក់ជើង និងបាត់បង់លុយមួយចំនួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និ៥២នាទី​ ត្រង់ចំណុច ​ផ្លូវ លេខ២១A ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៣នាក់ ទី១-ឈ្មោះ ម៉ែន ម៉ានូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករទឹកសុទ្ធ ទី  ២-ឈ្មោះ សោ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ​  មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារករណីឆក់កាបូប) និងទី៣-ឈ្មោះ រី ណាងហួ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ តិច សុជា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរវេលុយ  មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ១គ្រឿងម៉ាកHonda ឌ្រីម ប្រើប៊ិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BD_៥៣៨៣ (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះរីណាងហួ) និងទូរស័ព្ទ១គ្រឿង ។ ចំណែកទ្រព្យសម្បត្តិបាត់បង់មាន៖ កាបូបលុយ១ ,លុយដុល្លារចំនួន1200 ,លុយខ្មែរ៧០ម៉ឺនរៀល និងអត្តសញ្ញាណបណ្ណ័១សន្លឹក។

ប្រភពដដែលបន្តថា កាលពីថ្ងៃកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូគុបមូលចេញពីផ្ទះដើម្បីដឹកចៅទៅរៀននៅសាលាសុវណ្ណភូមិដូចសព្វដង។ លុះជិៈមកដល់ចំណុចផ្លូវកែងលាងរថយន្ត ភូមិព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិៈម៉ូតូដេញតាម រួចឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលម៉ូតូបាក់ជើងខាងឆ្វេង ចំនែកជនសង្ស័យពេលធ្វើសកម្មភាពរួច ក៏ជិៈម៉ូតូគេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះវិញត្រូវបានកូនដឹកយកទៅសង្គ្រោៈព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចក្រុងតាខ្មៅ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណ ជនសង្ស័យ៣នាក់ខាងលើ រហូតមកដល់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីយប់ ក៏បានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាន។

តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះសោ ភារម្យ ខ្លួននិងបក្ខពួក២នាក់ទៀតឈ្មោះម៉ែន ម៉ានូ និងឈ្មោះ រី ណាងហួ ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីរងគ្រោះខាងលើប្រាកដមែន ដោយខ្លួនជាអ្នកបើកម៉ូតូ ចំនែកឈ្មោះ ម៉ែន ម៉ានូ ជាអ្នកធ្វើសកម្មភាពឆក់ រីឯឈ្មោះ រី ណាងហួ ជាអ្នកប្តល់មធ្យោ បាយអោយជិះឆក់ ហើយនៅពេលឆក់កាបូបបានហើយចែកលុយគ្នាបានម្នាក់ជាង៥០ម៉ឺនរៀល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print