បុរសជនជាតិចិនចាប់នារីជនជាតិខ្មែរដាក់ថ្នាំសណ្តំរួចញាត់ចូលឃ្លុបឡានបងង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖នារីជនជាតិខ្មែរម្នាក់ត្រូវបានបុរសជនជាតិចិននាំចូកផ្ទះសំណាក់រួចដាក់ថ្នាំសណ្តំហើយលើកដាក់ក្នុងឃ្លុបរថយន្តខាងក្រោយសង្ស័យជាអំពើឃាដកម្ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥នាទីយប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២០តាមបណ្តោយ​ផ្លូវជាតិលេខ៦នៅចំណុចផ្ទះសំណាក់មហាលាភស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។

តាមព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបបានអោយដឹងថាមុនពេលកើតហេតុគឺមានម្ចាស់ផ្ទះសំណាកមហាលាភសុំមិនបញ្ចេញឈ្មោះបានតេមករាយការណ៍ប្រាប់ថាមានបុរសម្នាក់ជាជនជាតិចិនម្នាក់បានដឹកនារីខ្មែរម្នាក់មកជួលផ្ទះសំណាក់ស្នាក់នៅមួយម៉ោងនៅបន្ទប់លេខ២១៣ បន្ទាប់មកស្រាប់តែអ្នកយាមនៅផ្ទះសំណាក់បានឃើញបុរសជនជាតិចិនធ្វើសកម្មភាពបីនារីខ្មែរចុះមកដាក់ចូលក្នុងឃ្លុបរថយន្តខាងក្រោយក្នុងបំណងមិនល្អក៏បានហាមឃាត់មិនឲ្យបើករថយន្តចេញនោះទេតែមិនព្រមស្តាប់ ក្រោយមកបុរសជនជាតិចិនបានបើករថយន្តចេញរហូតដល់រង្វង់មូលនាងមច្ឆាទើបសមត្ថកិច្ចឃាត់បានឆែកឆេរឃើញនារីរងគ្រោះនៅក្នុងឃ្លុបឡានខាងក្រោយឋិតកននុងសភាពស្លេកស្លាំងសន្លប់ ត់មាត់ឈឹងទើបហៅរថយន្តសង្គ្រោះគ្លីនិកឯកជនឲ្យមកដឹកនារីរងគ្រោះយកទៅសង្គ្រោះតែដោយសភាពធ្ងន់ធ្ងរខ្លាំងពេកក៏ខឹកជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែតវិញ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា នារីរងគ្រោះជាសង្សាខ្លួនបានលេបថ្នាំប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយព្រោះតែរឿងប្រច័ណ្ឌ។
ក្រោយពេលកើតហេតុខាងលើនេះជនសង្ស័យជាជនជាតិចិនត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំព្រឹកស្អែកចាំសួរនាំបន្តទៀត៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print