ក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូដេញវាយគ្នាចុងក្រោយខ្លះដេកពេទ្យខ្លះរត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគបាលក្រុងស្ទឹងសែនបានឲ្យដឹងនារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្សឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថាមាន ក្រុមក្មេងស្ទាវចំនួន២ក្រុម បានជិះម៉ូតូដេញវាយគ្នា (ហិង្សាដោយចេតនា)កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ វៀងក្រុងចំណុចច្រមុះជ្រូក ក្នុង ភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

  សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ១ក្រុម បានជិះម៉ូតូដេញវាយម៉ូតូ ក្រុមជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ០១គ្រឿងម៉ាកហុងដា C125សេរីឆ្នាំ2019ពណ៌ខ្មៅ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើបណ្តាលឲ្យខូចម៉ូតូ០១គ្រឿង របួសមនុស្ស៣នាក់មានឈ្មោះដូចខាងក្រោម៖

១ ឈ្មោះ ឈាង ឌីណា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទ សំបូរខេត្តកំពង់ធំ (របួសធ្ងន់)។

២ ឈ្មោះ ស៊ត វិសាល ភេទ ប្រុស អាយុ ១៧ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសធ្ងន់) ជនរងគ្រោះទាំងពីរនាក់ត្រូវ បានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

៣ ឈ្មោះឈឿន ចំរើន ភេទ ប្រុសអាយុ១៨ឆ្នាំ មុខរបរមិពិតប្រាកដរស់នៅភូមិអន្លង់ខ្ទុំ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(របួសស្រាល)។

ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកបក្សពួកកំពុងគេចខ្លួន និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់:  ១ ឈ្មោះ ជួន សុវណ្ណ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ ២  ឈ្មោះ ឌួង សុខហេងភេទប្រុស អាយុ19ឆ្នាំ មុខរបរកម្មករ នៅភូមិសានគរខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print