ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកមិនប្រកានស្ដាំបុកជាមួយរថយន្តច្រាស់គ្នាបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំ បណ្ដាលឲ្យបុកជាមួយរថយន្តធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយ​ផ្លូវជាតិលេខ2 ខាងមុខសាលាសង្កាត់​ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កែវ​  រតនា​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកSUZUKI VIVA ធុន110 ពណ៌​ ខ្មៅ​
គ្មានស្លាកលេខ ។ ចំណែករថយន្តម៉ាកSTERLING ពណ៌​សំបកឪឡឹក ពាក់លស្លាកលេខភ្នំពេញ3C_0812 បើកដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) ខណៈនោះក៏បានបុកជាមួយរថយន្តមួយគ្រឿង បើកច្រាសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក​ បេីកចូលចំណែកផ្លូវខាងរថយន្ត។ បន្ទាប់ពីសន្និដ្ឋានរួច កម្លាំងជំនាញ ក៏សាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ៕

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print