វិភាគព័ត៍មានអន្តរជាតិ៖ ពូទីនកែប្រែរដ្ឋធម្មនុញ្ញពង្រឹងការកាន់អំណាច អស់មួយជីវិតដូចប្រធានាធិបតីចិន

ចែករំលែក៖

ប្រទេសរុស្សុី៖ ក្រោយពេលដែលចិន បាន កែប្រែរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យប្រធានាធិបតីអាចកាន់តំណែងអស់មួយជីវិត បើទទួលបានការគាំទ្រពីសភា ។ កន្លងមកមេដឹកនាំចិន ក៏ដូចជា មេដឹកនាំផ្សេងទៀតនៅលើពិភពលោក កាន់អំណាចបានរយៈពេលតែពីរអណ្ណត្តិតែប៉ុណ្ណោះ នឹងត្រូវចុះចេញដោយស្វ័យប្រវត្តិ។
ពេលនេះ លោកពូទីនក៏បានរៀបចំកែប្រែរដ្ឋធម្មនុញ្ញ ដោយរៀបចំបោះឆ្នោត ប្រជាមតិ ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ  ត្រូវបានប្រធានាធិបតីពូទីនស្នើឡើងនៅក្នុង សារប្រចាំឆ្នាំ ។ ការបោះឆ្នោតប្រជាមតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០។
សារព័ត៌មាន TASS បានផ្សាយថា៖ តាមប្រភពព័ត៌មានពីព្រឹទ្ធសភារុស្ស៊ីបញ្ជាក់ថា ការបោះឆ្នោតប្រជាបតិនឹងត្រូវបានធ្វើឡើងមុនពេលកែប្រែរដ្ឋធម្មនុញ្ញ។ នៅពេល រដ្ឋាភិបាល កំពុងតែរៀបចំ សម្រាប់ការបោះឆ្នោតប្រជាមតិ។ ការកែទម្រង់ រដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។
នៅពេលនេះរុស្ស៊ីបានកែទម្រង់រដ្ឋាភិបាលជាទ្រង់ទ្រាយធំ ក៏ដូចជាបង្កើនអំណាច ដល់ប្រធានាធិបតីពូទីនអាច កាន់តំណែងអស់មួយជីវិត។
ជាមួយគ្នានេះ សភារុស្ស៊ីទើបតែបោះឆ្នោត អនុម័ត គាំទ្រលោក Mikhail Mishustin ធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក Dmitry Medvedev ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីថ្ងៃទី ១៥ខែមករា ។
ក្រោយការបោះឆ្នោតលោកពូទីនក៏បាន ចុះហត្ថលេខា តែងតាំង លោក Mishustin ឡើងកាន់តំណែងភ្លាមៗ ។ នៅពេលនេះលោក Mishustinនឹងត្រូវជ្រើសរើស រដ្ឋមន្ត្រី ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី ឲ្យទាន់ពេលវេលា ។ លោកបានសន្យាថា នឹងមិនការកែទម្រង់ជាទ្រង់ទ្រាយធំ  ដោយក្នុងនោះបានជ្រើសរើសបុគ្គល ថ្មីមួយចំនួនកាន់តំណែងជារដ្ឋមន្ត្រី ។
ចេតនា ចង់កែប្រែរដ្ឋធម្មនុញ្ញ រុស្ស៊ីនេះ គឺលោក ពូទីន ចង់ធ្វើ តាំងពីពេលលោក ផ្តើមឡើង កាន់អំណាចរដ្ឋមកម្ល៉េះ ប៉ុន្តែពុំ ទាន់មានឱកាសល្អ ដូចពេលនេះ។ កាលពីថ្ងៃទី ១៥មករា បុរសខ្លាំងលេខ មួយ រុស្ស៊ី បានលើកឡើងថា ចាំបាច់ត្រូវធ្វើ កំណែទម្រង់ច្រើន ផ្នែកចំពោះស្ថាប័នរដ្ឋជាច្រើនទាំងថ្នាក់តំបន់ និងទាំងរដ្ឋសភា ផង។ រដ្ឋសភារុស្ស៊ី គឺមានភាពចាស់ទុំ គ្រាន់បើ ខ្លាំងនឹងគេដែរ ហេតុនេះត្រូវមាន អំណាច សិទ្ធិ ក្នុងសម្រេចឱ្យបានច្រើនជាងមុន ដូចជាក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ជាដើម។
មិនតែប៉ុណ្ណោះ លោកពូទីន ស្នើឱ្យ កែទម្រង់ពង្រឹង អំណាចដល់ អភិបាលថ្នាក់ តំបន់។ ចំពោះសមាជិករដ្ឋាភិបាល និង ចៅក្រម គឺហាមមិនឱ្យមានសញ្ជាតិពីរ ឬហាមមិនឱ្យមានផ្ទះនៅ ក្រៅស្រុក ឬក៏ មាន បណ្ណស្នាក់ នៅ បរទេសឡើយ។ សម្រាប់ រាល់តែគ្រប់បេក្ខជនប្រធានាធិបតី ត្រូវតែរស់នៅក្នុង ប្រទេស រុស្ស៊ីយ៉ាង ហោច ២៥ឆ្នាំ ជាប់ៗ គ្នា ។ ក្នុង ក្រសែភ្នែក អ្នក វិភាគ នយោបាយ រុស្ស៊ី, ការ ចង មាត្រា បែប នោះ គឺ ដើម្បី បញ្ជៀស ក្រុម ប្រឆាំង ដែល មាន សញ្ជាតិពីរ និងដែល ច្រើនតែ គេ ចទៅរស់ នៅ ក្រៅស្រុក កុំ ឱ្យ អស់ លោក ទាំងនោះ អាច មាន លទ្ធភាព ស្រប ច្បាប់ ឈរ ឈ្មោះ សម្រាប់ តំណែងបេក្ខជន ប្រធានាធិបតី បាន ។
ទោះយ៉ាងនេះក្តី ប្រធានាធិបតី ពូទីន ថា រុស្ស៊ី ជាប្រទេស ប្រកាន់ របបសាធារណរដ្ឋ ប្រធានាធិបតីនិយម ហេតុនេះ ប្រមុខរដ្ឋ ត្រូវតែ មាន អំណា ច ខ្លាំង ក្នុងការ សម្រេច កិច្ចការ ប្រទេស ជាតិ។ ដូចជាការ កំណត់ បេសកម្ម និងកិច្ចការ ជាអាទិភាព របស់ រដ្ឋាភិបាល។ ថែមពីនេះ បើ តាម លោកពូទីន, ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវ រក្សា សិទ្ធិ ក្នុងការ បណ្តេញ សមាជិក រដ្ឋាភិបាល ហើយនឹង តែងតាំង ថ្នាក់ ដឹកនាំ ស្ថាប័ន ដែល កាន់ការ កន្លែង សន្តិសុខជាតិ ជាដើម។ ដូច្នេះ កំណែទម្រង់រដ្ឋធម្មនុញ្ញ ក៏ ត្រូវ សម្រប តាម លំអានដែល បាន លើកឡើងទាំង នេះ ដែរ។
ចំពោះ អ្នក សង្កេតការណ៍ គម្រោង ការ កែរដ្ឋធម្មនុញ្ញ នេះ គឺ ច្បាស់ ណាស់ នឹង ប៉ះពាល់ ដល់ សិទ្ធិ អំណាច នៃ ការ តែងតែប្រធាន ចៅក្រម តុលាការកំពូល និង ប្រធាន ក្រុម ប្រឹក្សា ធម្មនុញ ទៀត ផង ដែល គេ មើលទៅ គឺជាទម្រង់ នៃការ ចង ក្រសោប ឱប អំណាច ទៅក្រុម ណា មួយ ជាក់ជាមិន ខាន ។
នៅក្នុង អាណត្តិ កាន់អំណាចរដ្ឋ នៅ លើកទី១ របស់ លោក វ្ល៉ាឌីមៀរ ពូទីន ពីឆ្នាំ ២០០០-២០០៨។ ឧទាហរណ៍ មួយ   លោក ពូទីន បាន ចុះ ពី ប្រមុខ រដ្ឋ មក ធ្វើ ជា នាយករដ្ឋមន្ត្រី ហើយ លើក លោក Dmitri Medvedev ពីនាយករដ្ឋមន្ត្រី មកឱ្យ កាន់ តំណែង ជា ប្រធានាធិបតីជំនួស រូប លោក មួយ រយៈសិន គឺ ចន្លោះ ឆ្នាំ ២០០៨-២០១២។ ដូច្នេះ ជាផ្លូវ ការ នៅលើ ក្រដាស គឺ លោក ពូទីន ជា នាយករដ្ឋ មន្ត្រី មែន តែ តាម ពិត អំណាច របស់ គាត់គឺនៅតែ ជា ប្រធានាធិបតីដដែល ព្រោះ លោក Dmitri Medvedev ជាមនុស្ស ជំនិតមែនទែន និង ដ៏ ស្មោះ ស្មគ្រ បំផុត របស់ លោកពូទីន។ ហើយ ការ ចុះ ឡើង តំណែង ពី ប្រធានាធិបតី មកនាយករដ្ឋមន្ត្រី បែបនេះ គឺគ្រាន់តែ ធ្វើ បំភាន់ កុំឱ្យ ខុស នឹង ការ ចែង របស់ រដ្ឋធម្មនុញ្ញ រុស្ស៊ី តែប៉ុណ្ណោះ។
ចំណែក សេណា រីយ៉ូនៃការ សាកល្បង ជ្រើសរើស រក អ្នក ស្នង តំណែងវិញ គឺ ធ្លាប់ កើត មាន ការ សាកល្បង កាលទី ប្រាំ ដង ឯណោះ នៅក្នុង រជ្ឋកាល របស់ អតីត ប្រធានាធិបតី បូរីស អែល ស៊ីន (Boris Eltsine) ក្នុង សម័យ ឆ្នាំ ១៩៩១ ដល់ ១៩៩៩។ អំលុង ពេល នោះ លោកអតីត ប្រមុខរដ្ឋ រុស្ស៊ី បូរីស អែល ស៊ីន បានសាកល្បង ដោះដូរ និង ជ្រើសរើស នាយករដ្ឋមន្ត្រី ដល់ ទៅ ៤- ៥នាក់។ ម្នាក់ មើលទៅ មិនកើត ទៅមិនរួច ក៏ ប្តូរ មួយទៀត រហូត ដល់ គម្រប់ ប្រាំ នាក់ឯណោះ ទើប ដល់ វេន បុរសខ្លាំង ខ្សែក្រវាត់ ខ្មៅ កីឡាយូដូ លោក វ្ល៉ាឌីមៀរ ពូទីន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print