ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា ៖ រហូតដល់ម៉ោង២២:៣០នាទីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបន្តដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យបានចំនួន០៩នាក់ស្រី០២នាក់មានឈ្មោះ
១. ផាន់ សុវណ្ណារាជ ភេទប្រុស អាយុ២៦ឆ្នាំស្រុកកំណើត ភូមិ៣៤ ស/ក បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្រុម៣ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២. អ៊ំ ស្រីណា ភេទស្រី អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់ ខាងលើ ។
៣. តាំង ស្រីអូន ភេទស្រី អាយុុ២២ឆ្នាំស្រុកកំណើត ស្រុកស្រីសន្ធ ខេត្តកំពង់ចាម បច្ចុប្បន្ន ក្រុម៣ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៤.ណុប ចន្ទ័មន្នី ប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើត ភូមិ២ ស/ក២ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្ននៅអាស័យដ្ឋានខាងលើ ។
៥. អ៊ុន ទូច ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិក្រាំងស្នាយ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត
៦.ប៉ែន សុវង្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ស៊ីឌី ការ៉ាអូខេ ស្រុកកំណើត ភូមិ៣ សង្កាត់៤ ក្រុង ខេត្តព្រៈសីហនុ បច្ចុប្បន្នដដែល។
៧.សំ សូសួន ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន ភូមិ៣ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ។
៨.ឈ្មោះ ពេជ្រ សុផានិត ភេទប្រុស រស់នៅក្រុងព្រះសីហនុ
៩.ឈ្មោះ ចំរើន ខួច ភេទស្រី រស់នៅក្រុងព្រះសីហនុ
សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ វត្ថុតាងចាប់យករួមមាន៖
1 ម្សៅ ពណ័សចំនួន ២ កញ្ចប់តូច
2 ថ្នាំក្រវីចំនួន១៨៥កញ្ចប់
3 ដប ជក់ចំនួន ១
4 ម៉ាស៊ីន ផលិតថ្នាំញៀន១ ឈុត
5 រថយន្ត ចំនួន២ គ្រឿង
6 ម៉ូតូចំនួន២ គ្រឿង
បច្ចុប្បន្នកំពុងបន្តនីតិវិធី នៅ អ.ហ ខេត្តព្រះសីហនុ៕
ដោយ៖ ឆ្លាម សមុទ្រ