ភ្នំពេញ៖ យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែល
ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្គការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។ ប្រភពនិង
សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើង
នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពីចំហេះ
ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថានសូមជម្រាបជូនដល់រដ្ឋបាល
ថ្នាក់ក្រោមជាតិនិងមន្ទីរបរិស្ថានរាជធានី ខេត្ត នូវវិធានការមួយចំនួនដូចខាងក្រោម៖
១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម
២. ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ
៣. សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ
៤. អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹងការដុតស្មៅ គល់ជញ្ជាំង និងសំណល់៕
ដោយ៖ សុខ ខេមរា












