មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភឡើយ, វិធានការមួយចំនួនដើម្បីទប់ស្កាត់ការបំពុលខ្យល់

ចែករំលែក៖

ភ្នំពេញ៖ «រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់
ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់បង្ហាញថាកំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើង។ មន្ត្រីក្រសួងបរិស្ថានបាននិងកំពុងតាមដាន យ៉ាងយកចិត្តលើការ បម្រែបម្រួលនៃស្ថានភាពកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 នៅក្នុង ខ្យល់ នៅរាជធានី ភ្នំពេញនិងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា»។ នេះជាការថ្លែងឱ្យ ដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០ ២០ នេះ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា យោងតាមលទ្ធផលនៃការ អង្កេត តាមដានគុណភាព ខ្យល់ ពីស្ថានីយ ត្រួត ពិនិត្យ គុណភាពខ្យ ល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅ រាជធានី ខេត្តទូទាំង ប្រទេស បាន បង្ហាញថា ស្ថានភាពភាព គុណភាព ខ្យល់មានការធ្លាក់ចុះជាពិសេស កំហាប់ ប៉ារ៉ា ម៉ែត្រភាគ ល្អិតនិចល PM 10 និង PM 2.5 មាន ការ កើន ឡើង លើសកំណត់ ស្តង់ដាដែល ជាហានិ ភ័យបង្កការប៉ះពាល់ចំពោះ សុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ ការបំពុល ខ្យល់ នេះ។ ដើម្បីការពារសុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការការពារឱ្យបានទាន់ពេលវេលា។ លោកបានបន្តឱ្យដឹងថា ក្រសួង បរិស្ថានបានបង្កើតស្ថានីយតាមដានគុណភាពខ្យល់ច្រើនកន្លែងក្នុងរាជធានីភ្នំពេញនិង នៅតាមបណ្តា ខេត្តនានារបស់ប្រទេសកម្ពុជាដែលម៉ាស៊ីនតាមដាននេះមានជាបច្ចេកវិទ្យាទំនើបនិងមានគុណភាពប្រសិទ្ធភាព ក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ពីគុណភាពខ្យល់។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថាកំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមករា នេះ មានការប្រែប្រួលចន្លោះពី ៤៩ ដល់ ៨០ និងនៅខេត្តខ្លះប្រែប្រួលនៅកម្រិតក្រោម ១០០ ខណៈស្តង់ដារនៃ គុណភាពខ្យល់ដែលមានកំណត់ត្រឹម៥០។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការទេ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ការបញ្ចេញផ្សែង ពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះ ព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែល បានធ្វើការតាម ដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំ ឱ្យមានការកើនឡើង យ៉ាងខ្លាំង នូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺ បណ្តាលមកពីប្រភពបំពុល សំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ ប្រេងឥន្ធនៈ ដែលមានកំហាប់ស្ពាន់ធ័រខ្ពស់២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០% មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោង ចក្រ និងសិប្បកម្មជាដើម។

ដោយពិនិត្យ ឃើញ នូវបញ្ហា បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថាន រាជធានីខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន ១)ត្រូវចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំ ណល់រឹងនៅតាមទីចំហ ការឆេះ នៅ តាម ទីលាន ចាក់ សំរាម។ ២) ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការ ដ្ឋាន សំណង់ និង ការដ្ឋានកែលម្អហេដ្ឋា រចនា សម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣) សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈ។ ៤)ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត៕

...


ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print