ខេត្ដព្រះសីហនុ៖ ប្រជានេសាទ សមុទ្រ៨១គ្រួសាររស់នៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រតិកម្មឆ្លើយតបនិងការឃុបឃិតគ្នាពីសំណាក់ជំនាញពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានអនុញ្ញាតច្បាប់ចិញ្ចឹមគ្រែង ឈាមក្នុងតំបន់នេសាទចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ។
យោងតាមខ្លឹមសារបណ្ដឹងបានបញ្ជាក់ ថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ នេសាទចំនួន៨១គ្រួសាររស់នៅភូមិកោះ ខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុសំណើរស៊ុំអោយលោកប្រធាន នាយខណ្ឌរដ្ឋបាលជលផលខេត្ដព្រះសីហនុ មេត្ដាជួយទប់ស្កាត់ការការចិញ្ចឹមគ្រែងឈាមបន្ដទៀតដោយទីកន្លែងតំបន់កោះខ្យងមានទីធ្លាចង្អៀតពីព្រោះប្រជាពលរដ្ឋនេសាទមិនមានឧបករណ៍ទំនើបនឹងទូក ធំទេនេសាទជាលក្ខណៈគ្រួសារសព្វថ្ងៃ នេះឬថា មានមន្ដ្រីមួយចំនួនកំពុងឃុប ឃិតគ្នាធ្វើច្បាប់ចិញ្ចឹមគ្រែង និងចង់ ហ៊ុមព័ទ្ធទីកន្លែងដែលមានប្រជាពលរដ្ឋ នេសាទរាល់ថ្ងៃនឹងនាំចូលទូកអូសពីក្រៅ មកអូសទន្ទ្រានលើទីតាំងដែលប្រជាពលរដ្ឋនេសាទរាល់ថ្ងៃ ។
ប្រភពដដែលបាននិយាយថា អ្នក ដែលមកសុំទីតាំងចិញ្ចឹមគ្រែងឈាមនៅក្នុងដែននេសាទពលរដ្ឋកោះខ្យងនោះជា ថៅកែនាំកូនគ្រែងទៅប្រទេសវៀតណាម ហើយការស្នើសុំច្បាប់ចិញ្ចឹមគ្រែងឈាម នៅកោះខ្យងនេះវាគ្រាន់ តែជាលេស មួយបង្ករការក្ដៅក្រហាយដល់ប្រជានេសាទក្រីក្រតែប៉ុណ្ណោះតែធាតុពិតគឺគេ មានបំណងមកប្រមូលទិញកូនគ្រែង ឈាមពីតំបន់កោះខ្យងដឹកយកទៅប្រទេស វៀតណាម ។
អ្វីដែលប៉ះពាល់ធ្ងន់ធ្ងរនោះគឺ ជីវភាពប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ឋភាព ក្នុងការទិញឧបករណ៍ទំនើបមកនេសាទ ដែលពួកគាត់សពថ្ងៃពឹងផ្អែកការនេសាទលក្ខណះគ្រួសារ9នេសាទទឹករ៉ាក់ប។ប្រសិនបើមន្ដ្រីជំនាញនៅតែ អនុញ្ញាតដល់ទីតាំងចឹញ្ចឹមកូនក្រែននេះ ពួកគាត់ដែលមានរបរអាស្រ័យផលតំបន់នោះ រកព្រឹកខ្វះល្ងាច នឹង អាចធ្វើការតវ៉ាជាទ្រង់ទ្រាយធំ បន្ដទៀត ដាច់ខាតមិនព្រមអោយមានទីតាំងចឹញ្ចឹមគ្រែងបន្ដទៀតនោះទេ។
លោក ឯម ភា ប្រធានសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់ខេត្ដព្រះសីហនុ បានឱ្យដឹងថាពាក្យស្នើសុំចិញ្ចឹមគ្រែងឈាម នោះបានដាក់ ជូនទៅដល់ចៅហ្វាយ ស្រុក ព្រៃ នប់ពិនិត្យហើយ ដោយមានចុះហត្ថលេខាឯកភាព ពី លោក រស់ ហាក់ ប្រធានសហគម នេសាទនិង លោក យន់ ឆេង មេឃុំ អូរជ្រៅ រួមនិងរួបលោកផងដែរ ប៉ុន្ដែបានឬមិនបានសម្រេចថ្នាក់ដឹកនាំខាងលើទៀត។
លោក នេន ចំរើន ប្រធាន នាយខណ្ឌរដ្ឋបាលជលផល ខេត្ដព្រះសីហនុ បានថ្លែងថា ចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៨១គ្រួសារ លោក ទទួលបានហើយ ៗមកដល់ថ្ងៃទី០៥មករានេះ លោក បានបញ្ជាអោយមន្ដ្រីរបស់លោក ចុះទៅពិនិត្យទីតាំងទំនាស់អោយបានល្អិតល្អន់ ដើម្បីឈានទៅធ្វើរបាយការណ៍ដាក់ជូនសាលាខេត្ដពិនិត្យបន្ដ។ ដោយឡែកចំពោះឯកសារស្នើសុំលោកនៅពុំទាន់ទទួលបាននៅឡើយទេ។
លោក ទិត្យ វុទ្ធីអភិបាលស្រុកព្រៃនប់ បានអះអាងថា ចំពោះករណីនេះ លោកពុំបានទាន់ស៊ីញេុទេព្រោះថា ទីតាំងសុំចឹញ្ចឹមក្រែងនេះនៅមានបញ្ហា មានការជំទាស់ពីប្រជាពលរដ្ឋ ដូចនេះដរាបណាមាន ការឯកភាពពីប្រជាពលរដ្ឋ សហគមន៏ អាជ្ញាធរដែនគ្រប់ជាន់ថ្នាក់ជាមុនសិនទើបលោក ចារ ឯកភាព ៕
ដោយ៖ ឆ្លាមសមុទ្រ