៨១​គ្រួសារ​ប្ដឹង​ជំទាស់​ការ​សុំ​ច្បាប់​ ចឹ​ញ្ចឹ​ម​កូន​គ្រែង​ក្នុង​តំបន់​កោះ​ខ្យង​ គ្រា​ដែល​មន្ដ្រី​ជំនាញ​គ្រោង​ចេញ​ ច្បាប់​អនុញ្ញាត​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ប្រជា​នេសាទ​ សមុទ្រ​៨១​គ្រួសារ​រស់នៅ​ភូមិ​កោះ​ខ្យង​ ឃុំ​អូ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​ប្រតិកម្ម​ឆ្លើយ​តប​និង​ការ​ឃុបឃិត​គ្នា​ពី​សំណាក់​ជំនាញ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ច្បាប់​ចិញ្ចឹម​គ្រែង​ ឈាម​ក្នុង​តំបន់​នេសាទ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ។​

Screenshot_2015-07-13-11-33-10-1_resized

​យោង​តាម​ខ្លឹមសារ​បណ្ដឹង​បាន​បញ្ជាក់​ ថា​ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​ នេសាទ​ចំនួន​៨១​គ្រួសារ​រស់នៅ​ភូមិ​កោះ​ ខ្យង​ ឃុំ​អូ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​ សីហ​នុ​សំណើរ​ស៊ុំ​អោយ​លោក​ប្រធាន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ព្រះ​សីហ​នុ​ មេត្ដា​ជួយ​ទប់ស្កាត់​ការ​ការ​ចិញ្ចឹម​គ្រែង​ឈាម​បន្ដ​ទៀត​ដោយ​ទីកន្លែង​តំបន់​កោះ​ខ្យង​មាន​ទីធ្លា​ចង្អៀត​ពីព្រោះ​ប្រជាពលរដ្ឋ​នេសាទ​មិន​មាន​ឧបករណ៍​ទំនើប​នឹង​ទូក​ ធំ​ទេ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​សព្វថ្ងៃ​ នេះ​ឬថា​ មាន​មន្ដ្រី​មួយ​ចំនួន​កំពុង​ឃុ​ប​ ឃិ​ត​គ្នា​ធ្វើ​ច្បាប់​ចិញ្ចឹម​គ្រែង​ និង​ចង់​ ហ៊ុម​ព័ទ្ធ​ទីកន្លែង​ដែល​មាន​ប្រជាពលរដ្ឋ​ នេសាទ​រាល់ថ្ងៃ​នឹង​នាំ​ចូល​ទូក​អូស​ពី​ក្រៅ​ មក​អូស​ទន្ទ្រាន​លើ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​នេសាទ​រាល់ថ្ងៃ​ ។​

​ប្រភព​ដដែល​បាន​និយាយ​ថា​ អ្នក​ ដែល​មក​សុំ​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​នៅ​ក្នុង​ដែន​នេសាទ​ពលរដ្ឋ​កោះ​ខ្យង​នោះ​ជា​ ថៅកែ​នាំ​កូន​គ្រែង​ទៅ​ប្រទេស​វៀតណាម​ ហើយ​ការ​ស្នើ​សុំ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​ នៅ​កោះ​ខ្យង​នេះ​វា​គ្រាន់​ តែ​ជា​លេស​ មួយ​បង្ក​រការ​ក្ដៅក្រហាយ​ដល់​ប្រជា​នេសាទ​ក្រីក្រ​តែ​ប៉ុណ្ណោះ​តែ​ធាតុ​ពិត​គឺ​គេ​ មាន​បំណង​មក​ប្រមូល​ទិញ​កូន​គ្រែង​ ឈាម​ពី​តំបន់​កោះ​ខ្យង​ដឹក​យក​ទៅ​ប្រទេស​ វៀតណាម​ ។​

​អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​ ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពុំ​មាន​ល​ទ្ឋ​ភាព​ ក្នុង​ការ​ទិញ​ឧបករណ៍​ទំនើប​មក​នេសាទ​ ដែល​ពួក​គាត់​សព​ថ្ងៃ​ពឹងផ្អែក​ការ​នេសាទ​លក្ខ​ណះ​គ្រួសារ​9​នេសាទ​ទឹក​រ៉ា​ក់ប​។​ប្រសិនបើ​មន្ដ្រី​ជំនាញ​នៅ​តែ​ អនុញ្ញាត​ដល់ទី​តាំង​ចឹ​ញ្ចឹ​ម​កូន​ក្រែ​ន​នេះ​ ពួក​គាត់​ដែល​មាន​របរ​អាស្រ័យ​ផល​តំបន់​នោះ​ រក​ព្រឹក​ខ្វះ​ល្ងាច​ នឹង​ អាច​ធ្វើការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ បន្ដ​ទៀត​ ដាច់ខាត​មិន​ព្រមអោយ​មាន​ទីតាំង​ចឹ​ញ្ចឹ​ម​គ្រែង​បន្ដ​ទៀត​នោះ​ទេ​។​

​លោក​ ឯម​ ភា​ ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ព្រៃ​នប់​ខេត្ដ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ពាក្យ​ស្នើ​សុំ​ចិញ្ចឹម​គ្រែង​ឈាម​ នោះ​បាន​ដាក់​ ជូន​ទៅ​ដល់​ចៅហ្វាយ​ ស្រុក​ ព្រៃ​ នប់​ពិនិត្យ​ហើយ​ ដោយ​មាន​ចុះហត្ថលេខា​ឯកភាព​ ពី​ លោក​ រស់​ ហាក់​ ប្រធាន​សហ​គម​ នេសាទ​និង​ លោក​ យន់​ ឆេ​ង​ មេឃុំ​ អូរ​ជ្រៅ​ រួម​និង​រួប​លោក​ផង​ដែរ​ ប៉ុន្ដែ​បាន​ឬ​មិន​បាន​សម្រេច​ថ្នាក់ដឹកនាំ​ខាងលើ​ទៀត​។​

​លោក​ នេន​ ចំរើន​ ប្រធាន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​ថ្លែង​ថា​ ចំពោះ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ ៨១​គ្រួសារ​ លោក​ ទទួល​បាន​ហើយ​ ៗ​មក​ដល់​ថ្ងៃ​ទី​០៥​មក​រា​នេះ​ លោក​ បាន​បញ្ជា​អោយ​មន្ដ្រី​របស់​លោក​ ចុះ​ទៅ​ពិនិត្យ​ទីតាំង​ទំនាស់​អោយ​បាន​ល្អិតល្អន់​ ដើម្បី​ឈាន​ទៅ​ធ្វើ​របាយការណ៍​ដាក់​ជូន​សាលាខេត្ដ​ពិនិត្យ​បន្ដ​។​ ដោយឡែក​ចំពោះ​ឯកសារ​ស្នើ​សុំ​លោក​នៅ​ពុំ​ទាន់​ទទួល​បាន​នៅឡើយ​ទេ​។​

​លោក​ ទិ​ត្យ​ វុ​ទ្ធី​អភិបាលស្រុក​ព្រៃ​នប់​ បាន​អះអាង​ថា​ ចំពោះ​ករណី​នេះ​ លោក​ពុំ​បាន​ទាន់​ស៊ីញេ​ុ​ទេ​ព្រោះថា​ ទីតាំង​សុំ​ចឹ​ញ្ចឹ​ម​ក្រែង​នេះ​នៅ​មាន​បញ្ហា​ មានការ​ជំទាស់​ពី​ប្រជាពលរដ្ឋ​ ដូចនេះ​ដរាបណា​មាន​ ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​ សហ​គម​ន៏​ អាជ្ញាធរ​ដែន​គ្រប់​ជាន់ថ្នាក់​ជា​មុន​សិន​ទើប​លោក​ ចារ​ ឯកភាព​ ៕​

20150820_083255_resized

20150820_083304_resized

20150820_083107_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print