ខេត្តក្រចេះ៖ រថយន្តចំនួន៤គ្រឿង បុកបន្តគ្នាបណ្តាលមានអណ្តាតភ្លើងឆាបឆេះឡើងធ្វើឱ្យមនុស្ស៨នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យមានអណ្តាតភ្លើងឆបឆេះនោះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីនគបានចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា៖ ករណីនេះបានបណ្តាលឱ្យរថយន្តធុនធំមួយគ្រឿងឆេះ ហើយមនុស្សប្រុស៨នាក់ របួសក្នុងនោះ៣នាក់រងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំកម្លាំអន្តរាគមន៍មានរថយន្តពន្លត់អគ្គិភ័យ ចុះបាញ់ពន្លត់ទាន់ពេលផងដែរ៕
...
ដោយ ជីវ័ន្ត