បើកម៉ូតូសណ្តោងរ៉ឺម៉កក្នុងស្ថានភាពស្រវឹងជ្រុលកៀរម៉ូតូដួលរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កទាំងអាការៈស្រវឹងបានកៀរម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយដួលរងរបួសស្រាលមនុស្ស២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើង កាលពីវេ​លាម៉ោង​៨ និង២០នាទីយប់ថ្ងៃទី​៥ ខែមករា​ ឆ្២០១៦​ ត្រង់ចំណុចមុខហាងលក់ស្រោមទូរស័ព្ទ​ស្មាត​ហ្វូន ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម​ សង្កា​ត់ទឹកល្អក់1 ខណ្ឌទួលគោក​ ។

IMG-20160106-WA0011

ជនរងគ្រោះមិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ2005​ ពណ៌ខ្មៅពាក់ស្លាកលេខ​ ភ្នំពេញ​ 1K-3328 ​ជិះគ្នា២នាក់ ស្រីម្នាក់ជាជនជាតិខ្មែរ​ជាអ្នក​បើក​បរដឹកបុរស​ជាជនជាតិចិនបើកបរក្នុងទិសដៅពីលិចទៅកើត។ រីឯជនបង្កជិះម៉ូតូម៉ាកសង់កូរ៉េសន្ដោងរ៉ឺម៉កគ្មានស្លាកលេខ​ បើកបរដោ​យ​បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ​ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគឃើញរ៉ឺម៉កបង្កខាងលើបានជិះក្នុងល្បឿនលឿនហើយជែងគេពេញផ្លូវ​ លុះ​មកដល់ចំនុចកើតហេតុបានបើកវ៉ាម៉ូតូខាងលើដែលបុរសជាជនជាតិចិនអត់ហ៊ានបើកបរទុកឲ្យស្រ្តីជាជនជាតិខ្មែរ ជាអ្នកបើកបរត្រូវរ៉ឺម៉​កវ៉ា​ពី​ខា​ងស្ដាំតែវ៉ាមិនផុតក៏ត្រូវប៉ះនិងកន្ទុយខាងក្រោយក៏បណ្ដាលអោយម៉ូតូ​ដួលរងរបួស​ស្រាលស្រ្តីជា​អ្នកបើកម៉ូតូ​ រីឯជនជាតិចិនមិនមានរងរបួសទេ ចំណែក​រ៉ឺម៉កដោយសារតែចាក់គួរខ្លាំងពេកក៍ត្រូវក្រឡាប់ផ្អៀងច្រង៉ាងនៅលើថ្នល់ហើយម្ចាស់រងរបួសរលាត់ដៃបន្តិចបន្តួច ។

ក្រោយពេលកើតហតុជនបង្កដោយសារតែស្រវឹងខ្លាំងពេកក៍និយាយមិនត្រូវគ្នា​ ជជែកគ្នាអស់ជិតកន្លះម៉ោងទើបខាងបង្ករាង​ស្វាងស្រវឹង​បន្តិចក៍​ដឹ​ង​​ខ្លួនខុសហើយបានសុំទោសជនរងគ្រោះហើយបានយកម៉ូតូទៅជួសជុលរៀងខ្លួនបាត់ទៅ ។

គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កមកពីភាគីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបើកលឿនមិនមានការប្រុងប្រយ័ត្នមិនគោរពច្បាប់ចរាចរណ៍ទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងដូច្នេះ ៕

IMG-20160106-WA0010

IMG-20160106-WA0009

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print