ពង្រឹងការងារក្តាប់ពត៌មាន ស្រាវជ្រាវបង្ក្រាបបទល្មើសដល់មន្រ្តីអាវុធហត្ថ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកមេបញ្ជាការឧត្តមសេនីយ៏ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ក្តាប់ពត៌មាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ដល់មេបញ្ជាការ មេបញ្ជាការរង ស្នាក់ការសន្តិសុខ នាយនិងពលអាវុធហត្ថ ចំណុៈបញ្ជាការខេត្ត ។

ឆ្លៀតឪកាសនោៈដែរ លោកមេបញ្ជាការក៏បានផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោគដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ឲ្យបានជ្រាបផងដែរ ។ ដោយផ្នែកលើការងារបទល្មើសកើតមានក្នុងភូមិសាស្ត្រ ហើយកំលាំជំនាញមួយចំនួននៅមិនទាន់ដឹងពីរបៀបក្តាប់ពត៏មាន និងផ្តល់ពត៏មានឲ្យបានលឿនងាយស្រួលដល់ការបង្ក្រាប នាយនិងពលអាវុធហត្ថត្រូវស្វែងយល់ ការងារក្តាប់ពត៌មាន ស្រាវជ្រាវ បង្រ្កាបបទល្មើសឲ្យច្បាស់ ។

លោកមេបញ្ជាការឧត្តមសេនីយ៏ត្រី ជូ សារុន បានមានប្រសាសន៌ថាដើម្បីចូលរួមគោរពគោលនយោបាយភូមិឃុំមានសុវត្តិភាព យើងជាកងកំលាំត្រូវតែមានជំនាញពីការក្តាប់ពត៌មាន និងចេៈស្រាវជ្រាវ រាល់បទល្មើសដែលបានកើតហើយ នៅមិនទាន់វែកមុខជនសង្សយ័បន្តរួចខ្លួន ដូច្នេៈមន្ត្រីជំនាញចេៈរបៀបស្វែងរកប្រភព បើកការស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទេសតាមច្បាប់ ។

មេបញ្ជាការបន្តថា កងកំលាំងកងរាជអាវុធហត្ថមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងនោៈការក្តាប់និងកំណត់មុខសញ្ញាមួយចំនួនតាមមូលដ្ឋានដែលតែងតែបង្កអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋាន ។

ឆ្លៀតឪកាសដែលមានការជួបជុំនោៈលោកមេបញ្ជាការបានលើកយកការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៏ ដល់នាយនិងពលអាវុធហត្ថទាំងអស់ ហើយក្នុងនាមជាកងកំលាំងត្រូវបណ្តុៈគំនិតឆន្ទៈគោរពច្បាប់ចរាចរណ៏ ឲ្យពលរដ្ឋមើលឃើញជាគំរូ ។

លោកមេបញ្ជការសង្កត់ធ្ងន់ថា បើយើងជាកំលាំងប្រដាប់អាវុធត្រូវគោរពច្បាប់ដាច់ខាតទើបពលរដ្ឋគាត់ធ្វើតាម ហើយហាមដាច់ខាតរឿងទៅការពារ(កាង)រាល់បទល្មើសចរាចរណ៏ពេលមន្ត្រីប៉ូលីសចរាចរណ៏កំពង់អនុវត្តនៅលើដងផ្លូវសាធារៈនានាក្នុងខេត្តឬនៅក្រៅខេត្តក្តី ។ បើទោៈក្នុងឯកសណ្ឋានឬស្លៀកពាក់ស៊ីវិលក្តីយើងត្រូវដាក់តាមខ្លួនរាល់ឯកសារពាក់ពន្ធ័ច្បាប់ចរាចរណ៏ និងត្រូវពាក់មួកសុវត្តិដាច់ខាត ដើម្បីការពារអាយុជីវិតយើង ៕

...

ដោយ៖ ច្បារមន 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print