សាលា IFL គ្មានទំនួលខុសត្រូវលើសិស្សរងគ្រោះ របួសធ្ងន់ធ្ងរដោយកង្ហារធ្លាក់ចំផ្ទៃមុខ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែសាលា IFL គ្មានទំនួលខុសត្រូវ ចំពោះជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ យុវតីរងគ្រោះបានបង្ខំចិត្តបង្ហោះនូវហេតុការណ៍ និងបញ្ជាក់ពីស្នាមរបួស និងភាពមិនទទួលខុសត្រូវរបស់សាលា ដែលមានទម្លាប់ ត្រឹមតែ (សូមទោស) ចំពោះសំណងរដ្ឋប្បវេណីលើជនរងគ្រោះក្នុងសាលារបស់ខ្លួន គឺអត់ពិចារណា ថ្លឹងថ្លែង រកដំណោះស្រាយអោយ ទទួលយកបានទាំងអស់គ្នាឡើយ។
ក្មួយស្រីម្ចាស់អាខោន Vin Jing បានបង្ហោះសារលើ Facebook របស់ខ្លួនថា៖
បើសិនជាធ្លាក់បះចំបងប្អូនកូនក្មួយរបស់អស់លោកគ្រូតើមានអារម្មណ៏យ៉ាងណាដែរ ?
យុវតីខាងលើបន្តថា៖ ១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលាពុំមានចំណាត់ការលើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។
ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិនចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”។

គួរបញ្ចាក់ផងដែរថា ៖
– មុខរបួសលើផ្ទៃមុនជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។
– បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។
– បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។

•តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើប
មានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ?
•តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ? អត្ថបទទាំងស្រុងរបស់ក្មួយស្រីម្ចាស់អាខោន Vin Jing ។ដោយក្តីអនុគ្រោះ។
ជុំវិញបញ្ហានេះ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពី គណៈគ្រប់គ្រងសាលា IFL ដោយគ្មានលេខទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print