ថ្ងៃសែនចូលឆ្នាំចិនបែជាអគ្គីភ័យ ឆាបឆេះផ្ទះពលរដ្ឋមួយបន្តទៀត អស់ចំនួនពីរខ្នងមិនដឹងមូលហេតុ ខណៈម្ចាស់ផ្ទះមិននៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រោយពីអគ្គិភ័យឆេះផ្ទះមន្ត្រីសុខាភិបាលម្នាក់ អស់៣ខ្នងស្ថិតក្នុងក្រុងស្ទឹងត្រែង ថ្ងៃទី២២ ខែមករា អស់គ្មានសល់ម្តងហើយ មុនចូលឆ្នាំចិន ហើយនៅថ្ងៃចូលឆ្នាំ សែនចិននេះតែម្តងធ្វើឲ្យផ្ទះរបស់ពលរដ្ឋមួយពីរខ្នង ខណ:ពេលម្ចាស់ផ្ទះមិននៅ ត្រូវអគ្គិភ័យត្របាក់គ្មានមេត្តាឆាបឆេះអស់ រាបដល់ដីគ្មានសល់អ្វីសោះឡើយ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១,២៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់នាយប៉ុស្តិ៍នូរ ចាន់សុឃី បានធ្វើរបាយការណ៍ជូនលោក ទេស លាប អធិការស្រុកសេសានថា ផ្ទះពីរខ្នងត្រូវឆេះត្រូវឆេះអស់គ្មានសល់ ផ្ទះទី១,មានទំហ៊ំ១២×៧,៥ ប្រក់សង្គសី
ទី២,មានទំហ៊ំ១២×៥,៥ ប្រភេទផ្ទះទាម ប្រក់សង្គសីដូចគ្នា បាំងក្តារ ចាក់សាប មូលហេតុយកកូនទៅពេទ្យ ខ្វះការប្រុងប្រយ័ត្ន មិនបានពន្លត់ភ្លើងនៅផ្ទះបាយ សម្ភារ:ខូចខាតទាំងស្រុង។

ក្រោយការឆេះផ្ទះ និងខូចខាតអស់សម្ភារ:ទាំងស្រុង លោកសុវណ្ណ ពិសិដ្ឋ អភិបាលនៃគណ:អភិបាលស្រុកសេសាន លោកបានសម្តែងនូវការសោកស្តាយ ជាទីបំផុតនូវហេតុការ ដែលផ្ទះពីរខ្នងរងការត្របាក់ឆាបឆេះ អស់គ្មានសល់ ខណ:ម្ចាស់ផ្ទះមិននៅជាប់រវល់ យកកូនទៅពេទ្យ ធ្វេសប្រហែសទើបធ្វើឲ្យអគ្គីឆាបឆេះតែម្តង។

ក្នុងនាមលោកជាអភិបាលស្រុក ជាម៉ែ ជាឪពុកម្តាយរបស់ពលរដ្ឋក្នុងស្រុក បានរៀបចំអំណោយជាគ្រឿងឧបភោគ នឹងសម្ភារ:ប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារគ្រោះអគីភ័យឆាបឆេះនេះភ្លាមៗផងដែរ៕

...

ដោយ!មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print