ជិះម៉ូតូបុកដើមឈើ! ស្លាប់ និងរបួសធ្ងន់ ២នាក់សង្ស័យបើកបរមានជាតិស្រវឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេក បន្ទាប់ក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្កោះ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកដើមឈើ ត្រូវបានគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹងស្រា ។

ហេតុការណ៍ជិះម៉ូតូបុកដើមឈើបណ្ដាលឲ្យស្លាប់ និងរងរបួសខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទិ រសៀលថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិរលសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ មុនដំបូងគេឃើញមនុស្សជិះម៉ូតូ ១គ្រឿងម៉ាក វីវ៉ា ពណ៏ខៀវ គ្មានស្លាកលេខ ឌុបគ្នាក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនដូចហោះ លុះដល់កន្លែងកើតហេតុរេចង្កូតបុកដើមឈើ(អាកាស្យា) បណ្ដាលឲ្យរងរបួសធ្ងន់រដូករណេលនៅលើដី ខណៈនោះក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ប៉ុន្តែបានស្លាប់ ១នាក់ដោយសាររបួសធ្ងន់ធ្ងរពេក ។

របាយការណ៍នគរបាលខាងលើបន្តថា៖ ជនរងគ្រោះ(ស្លាប់)ឈ្មោះ ហួត រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងអ្នកដំណើរ(ធ្ងន់)ឈ្មោះ ណាង ប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ជិះម៉ូតូបុកដើមឈើបណ្ដាលឲ្យស្លាប់ និងរបួស មន្រ្តីជំនាញសហការចុះស្រាវជ្រាវដើម្បីធ្វើកំណត់ហេតុ ជនរងគ្រោះ(ស្លាប់ និងរបួស)អត់ពាក់មួកសុវត្ថិភាព និងបើកបរក្នុងស្ថានភាពស្រវឹងស្រា ជនរងរបួសបញ្ជូនទៅសង្រ្គោះ ចំណែកវត្ថុតាងម៉ូតូប្រគល់ជូនក្រុមគ្រួសារ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print