ហេតុការណ៍គួរឲ្យរន្ធត់ ត្រឹមមួយពព្រិចភ្នែកសោះ ធ្វើឲ្យស្លាប់មនុស្សពីរនាក់ ឪពុក និងកូនតូច អាយុ៣ខួប យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ខណៈកូនតូចម្នាក់អាយុ៣ខួប ស្លាប់ភ្លាមៗជាមួយឪពុកនៅកន្លែងកើតហេតុ ដោយសារបើកបរបញ្ច្រាស់ទិសគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តTACOMA ពណ៍ក្រហម បានបុកម៉ូតូម៉ាកវ៉េវគ្មានស្លាកលេខពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ។ ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨,២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ហួសផ្លូវចូលចាក់សំរាមបន្តិច និងផ្លូវចូលភូមិកំផាន់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញម៉ូតូដែលជិៈ២នាក់កូន បើកបរទិសដៅពីរត្បូងទៅជើង ឯរថយន្តTACOMA ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AD 0463 បើកបរដោយបុរសម្នាក់ឈ្មោះម៉ាលី ស៉ីថូ បើកបរពីរជើងទៅត្បូង ត្រូវជាកូនលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី ប្រហែលជាទើបមកពីមើលបញ្ជាគ្រឿងចក្រហើយមើលទៅ ក្រោយពេលកើតហេតុ បុរសឈ្មោះ ថូ ជាតៃកុងរថយន្តបង្កនោះ ពេលជួបហេតុការដូច្នេះក៏បានចុះមកជួយ លើកជនរងគ្រោះដាក់ខាង ហើយបន្តដំណើរទៅមុខបន្តទៀត គេចពីកន្លែងកើតហេតុមិនទទួលខុសត្រូវ។

ប្រភពដដែលបានបន្តថា៖ ជនរងគ្រោះ ត្រូវបានស្លាប់យ៉ាងអណោចអធ័ម ក្នុងហេតុការនេះដែរជនរងគ្រោះទី១,ឈ្មោះវៀន ចំប៉ា អាយុ២៥ឆ្នាំភេទប្រុស ត្រូវជាឪពុករស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង
ក្មេងរងគ្រោះ ទី២,ឈ្មោះចំប៉ា វិន អាយុ៣ឆ្នាំ ភេទប្រុស រស់នៅជាមួយឪពុក ត្រូវបានស្លាប់ភ្លាមៗក្នុងហេតុការនេះដែរ។

ចំណែកជនបង្កឈ្មោះម៉ាលី ស៉ីថូ អាយុ៣៥ឆ្នាំ ភេទប្រុសរស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ជាតៃកុងរថយន្តបង្កខាងលើ បានឆ្លើយប្រាប់តាមទូរស័ព្ទ ឲ្យអ្នកសារព៍ត៌មានដឹង នៅយប់ថ្ងៃខែដដែលនេះថា៖ ខ្លួនពិតជាបានបើកបុកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែនតែមិនដឹងថាស្លាប់ឬរស់នោះទេ ក្រោយកើតហេតុ គេបានចុះជួយលើកដាក់មកម្ខាងផ្លូវ ហើយថាចាំដោះស្រាយគ្នាពេលក្រោយ។

សូមបញ្ចាក់ថា ឈ្មោះម៉ាលី ស៉ីថូ នេះគាត់ត្រូវជាកូនលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី អតីតៈយោធិនរំសាយ ហើយក៏ល្បីឈ្មោះថាមានគ្រឿងចក្រវៃព្រៃ សម្រាប់ស៉ីឈ្នួល ឈូសឆាយរុករានទន្ទ្រានដីរដ្ឋជាច្រើន ហើយឮថាល្បីជាច្រើនឆ្នាំមកហើយ ថ្មីៗនេះ ក៏បានទៅស៉ីឈ្នួលឈូសឆាយកាយព្រំដីឲ្យចិន ដោយមិនទាន់មានច្បាប់ទម្លាប់នៅឡើយ នៅផ្លូវចូលញើញ ចំណុចអូរល្មៀត ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដោយមិនទាន់មានច្បាប់ត្រឹមត្រូវ ក៏ត្រូវបានលោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បញ្ជាឲ្យមន្ត្រីបរិស្ថានឧទ្យានុរ: របស់ស្រុក ចុះធ្វើការឃាត់ចាប់ភ្លាមៗ ហើយក៏ស្ងាត់ទៅ ទំនងដោះស្រាយស្ងាត់ៗ ក្រៅប្រព័ន្ធទេដឹង តែពេលនេះតើអាចទៅរួចទេ បុកស្លាប់មនុស្សពីរនាក់ ឪពុកនិងកូនតូច ត្រូវប្រឈមការនាំខ្លួនយកមកផ្តន្ទាទោស៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print