បើកម៉ូតូបុកគោយន្ដកន្ត្រៃ ពីក្រោយបណ្ដាល ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៨៖៣០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ដកន្ត្រៃ និង ម៉ូតូ នៅលើផ្លូវជាតិលេខ ៦៨ (ចន្លោះគ.ម៩៥~៩៦) ស្ថិតនៅក្នុងភូមិ-សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ នៅនឹងកន្លែងកើតហេតុ និង បុរសម្នាក់រងរបួសធ្ងន់ ។
ទី១- អ្នកបើកបរម៉ូតូម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ឧត្តរមានជ័យ ១D- ២៥៤០ ឈ្មោះ សារៀន បឿយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

បើកបរពីជើងទៅត្បូង ទៅបុកពីក្រោយគោយន្ដបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ទី២៖ អ្នករួមដំណើរ ១ នាក់ ឈ្មោះ យួន ង៉ិក ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង របួសធ្ងន់ បាក់ជើងខាងស្ដាំ ។
អ្នកបើកបរគោយន្ដ មិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចុះទៅដល់ និងធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ។ ចំណែកវត្ថុ​តាងបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកូនគ្រៀល ដើម្បីបន្តនីតិវិធី ចំណែកសាកសព និងជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តឧត្ដរមានជ័យ៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print