មេការសំណង់ម្នាក់ធ្លាក់ពីលើអគារកម្ពស់៣ជាន់បាក់កស្លាប់នៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមេការសំណង់ ហើយសង្ស័យថាស្រវឹងស្រាបានធ្លាក់ពីលើអគារកម្ពស់៣ជាន់បាក់កស្លាប់ស្លាប់ចោលប្រពន្ធកូនគួរឲ្យសង្វែគ ។
ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ស៊ូ រ៉ាវេត ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើនិងមានស្រុកកំណើតនៅស្រុកបាវិត ខេត្តស្វាយរៀង។

តាមសម្ដីមេការដូចគ្នាដែលមានឈ្មោះ អ៊ុុ ប៉ូណា អាយុ៣៥ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេនិងជនរងគ្រោះបានទិញស្រាបៀរមកផឹកនៅជាន់ទី៣ចំនួន៧កំប៉ុង ដោយជនរងគ្រោះផឹកអស់៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុងហើយក៏បានចុះមកក្រោមសម្រាកទុកឱ្យជនរងគ្រោះសម្រាកនៅេជាន់ទី៣លើអង្រឹង។

លុះដល់ព្រឹកឡើងខែឆ្នាំដដែលស្រាប់តែក្រុមកម្មករបានមកចូលធ្វើការជាធម្មតាក៏ប្រទះឃើញបុរសជនរងគ្រោះបានដេកផ្កាប់មុខស្លាប់រួចពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រាំងពង្រដើម្បីឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏បានរាយការណ៍មកសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យខណ្ឌដង្កោនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកោសល្យវិច្ឆ័យនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យសាកសពទើបដឹងថា សពជនរងគ្រោះពិតជាបាក់កស្លាប់ដោយសារធ្លាក់ពីលើអាគារកំពស់៣ជាន់ រួចសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print