សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់សមត្តកិច្ច នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ឆ្នាំ២០២០ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ដែលដឹកនាំដោយលោក វ/ត្រី ឡុង គឹមហួរ នាយការិល័យបទល្មើសគ្រឿងញៀនចុះបង្ក្រាបករណីរក្សាទុក្ខនឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ចំណុចក្រុម ០៨ ភូមិ០៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានអោយដឹងថា៖ ប្រតិបត្តិការខាងលើ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ក្នុងនោះរួមមាន៖
១/ ឈ្មោះ ស្រ៊ុន សុថៃលីន ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ
ស្រុកកំណើត ភូមិ០៤ង្កាត់០៤ក្រុង+ខេត្តព្រះសីហនុ។ បច្ចុប្បន្នស្នាក់នៅ ភូមិ០៣សង្កាត់ ០៤ ក្រុង+ខេត្តព្រះសីហនុ
២/ ឈ្មោះ សុត រចនា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ
ស្រុកកំណើត ភ្នំពេញ។ បច្ចុប្បន្នស្នាក់នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុង+ខេត្តព្រះសីហនុ
៣/ ឈ្មោះ នី នាងតូច ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ
ស្រុកកំណើត ភូមិ បឹងរាំង ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ
បច្ចុប្បន្នស្នាក់នៅ ភូមិ០៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ
៤/ ឈ្មោះ ណាន ខៃ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ
ស្រុកកំណើត ប្រទេសចិន។ បច្ចុប្បន្នស្នាក់នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុង+ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ វត្ថុតាងដកហូតរួមមាន៖
១/ ម្សៅសរថ្លាចំនួន០២ទម្ងន់ ២,៣០ ក្រាម
២/ ថ្នាំខេចំនួន០២កញ្ចប់ទម្ងន់១,៦៦ ក្រាម
៣/ ថ្នាំពណ៍បៃតងចំនួន០៦ទម្ងង់ ២,៨២ ក្រាម
៤/ កញ្ឆាមូជាបារីចំនួន០៤ដើម
៥/ដែកកេះចំនួន០៥
៦/ទូរស័ព្ទចំនួន០១គ្រឿង បច្ចុប្បន្នសមត្តកិច្ចកំពុងក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print