សង្ស័យភ្លើងប្រចណ្ឌ អា ក ប្រពន្ធ រួចរត់ទៅចងក សម្លាប់ខ្លួនឯងជាក្រោយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ បានយកកាំបិតអា
ក ប្រពន្ធ សង្ស័យករណីភ្លើងប្រចណ្ឌនិងប្រើប្រាស់គ្រឿងញៀនរហូតដល់ហួសកំរិតឈានដល់ទាញកាំបិតអា ក ប្រពន្ធខ្លួន រួចរត់ទៅចងក.សម្លាប់ខ្លួនជាក្រោយ បង្កអោយមានការភ្ញាក់ផ្អើល។
ករណីប្រព្រឹត្តដោយប្តីនេះបណ្តាលឱ្យស្រ្តីវ័យកណ្តាលម្នាក់ រងរបួសជុំវិញក.ធ្ងន់ធ្ងរ ហូរឈាមពេញបន្ទប់ ខណ:ឈ្លោះទាស់ទែងជាមួយប្តីស្រាប់តែទាញយកកាំបិតចិតបន្លែ ចាប់អាក. បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាម។ លុះកូនស្រីចេញពីសាលារៀនចូលក្នុងផ្ទះស្រាប់តែប្រទះ ឃើញម្តាយសន្លប់បាត់ស្មារតី និងគួរឱ្យតក់ស្លុត ក៏រត់ស្រែកប្រាប់អ្នកជិតខាងឱ្យដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗ។ ចំណែកបុរសជាប្តី បន្ទាប់ពីអាក.ប៉ងសម្លាប់ប្រពន្ធ និងគិតថាប្រពន្ធស្លាប់បាត់ទៅហើយ ក៏យកខ្សែអង្រឹងរត់ទៅចងក.សម្លាប់ខ្លួន នៅលើដើមអំពិល បានសម្រេចដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ មហាជន ទាំងព្រឹកតែម្តង ។
ហេតុការណ៍ប្តីចាប់ប្រពន្ធអារក.ប៉ងសម្លាប់ និងរត់ទៅធ្វើអត្តឃាតខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែររបងការិយាល័យអប់រំ ក្រុងប៉ៃលិន ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាន ពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ជនរងគ្រោះ ជាប្រពន្ធ មានឈ្មោះ វង់ គឹម អាយុ៥០ឆ្នាំ រងរបួសជុំវិញក. ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសាររបួសធ្ងន់ធ្ងរ ត្រូវគេបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ចំណែកជនដៃដល់ជាប្តី មាន ឈ្មោះ គង់ ញ៉ឹប អាយុ៥២ឆ្នាំ ជាកម្មករសំណង់ មានកូនស្រីចំនួន៤នាក់ ក្នុងបន្ទុក រស់នៅភូមិកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មានពីលោក សុខ ខន អនុភូមិអូរតាពុកក្រោម បានឱ្យដឹងថា៖ បុរសជាប្តីជាកម្មករសំណង់ ធ្វើការនៅឯខេត្តព្រះសីហនុ ដោយយូរៗ ទើបមកលេងផ្ទះម្តង លុះពេលណាមកដល់ផ្ទះតែងតែប្រចណ្ឌរករឿងវាយដំច្រំធាក់ទៅលើប្រពន្ធកូនរបស់ខ្លួន ហើយកាលពីមុនកើតហេតុប៉ុន្មានថ្ងៃនេះ ស្រ្តីរងគ្រោះជាប្រពន្ធ បានទៅដាក់ពាក្យបណ្តឹងនៅផ្ទះរបស់លោក ដើម្បីសុំជួយអន្តរាគមន៍ ព្រោះតែអំពើហិង្សាក្នុងគ្រួសារ ។ លោកបន្តទៀតថា ជនដៃដល់ជាប្តី ធ្លាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ដោយគ្រួសារមួយនេះ មិនសូវមានសេចក្តីសុខនឹងគ្នានោះទេ ពោលគឺពេលណាប្តីត្រឡប់មកពីធ្វើការ ងារឯកំពង់សោមវិញ តែងតែរកាំរកុស វាយដំធ្វើបាបប្រពន្ធកូនស្ទើររាល់ថ្ងៃ ។ លុះព្រឹកថ្ងៃកើតហេតុ ខណ:ប្តីទើបតែមកលេងផ្ទះ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំចិន ក៏មានករណីធ្វើអត្តឃាតបែបនេះ បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់តែម្តង ។
ចំណែកអ្នកជិតខាង បានឱ្យដឹងថា៖ ក្រុមគ្រួសារមួយនេះ តែងតែរកាំរកុស ដោយសារភ្លើងប្រចណ្ឌរបស់ប្តីដោយពេលប្តីមកដល់ផ្ទះម្តងៗ យកកាំបិតខ្វែវ និងកាំបិតចិតបន្លែដាក់នៅក្បែរខ្លួនរហូត ព្រមទាំងទាញកាំបិតខ្វែងដេញកាប់ប្រពន្ធជាញឹកញាប់ ។ លុះថ្ងៃកើតហេតុ ពួកគេឃើញអំពើហិង្សាបែបនេះពិតជាគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ តែអ្វីដែលពួកគេពិតជាអាណិតស្ទើរខ្លោចចិត្តនោះ គឺកូនស្រីទាំង៤នាក់របស់ពួកគេបើសិនជាឪពុកម្តាយស្លាប់ចោលពួកគេទាំងអស់នេះពិតជាមិនដឹងអនាគតក្លាយទៅជាយ៉ាងណានោះទេ សាកសពបុរសម្នាក់ដែលចងកដោយធ្វើអត្តឃាតខ្លួនឯកដោយភ្លើប្រចណ្ឌនោះសមត្ថិកច្ចជំនាញកំពុងត្រួតពិនិត្យធ្វើកោសលវិច្ឆ័យ៕

...

ដោយ ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print