មុខមាត់ស្អាតបាតដែរ តែអន់ចរិករំលោភស្រ្តីមានសតិមិនគ្រប់នៅស្រុកកំពង់រោទ៏

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបនសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំធ្វើការឃាត់ខ្លួនបន្ទាប់ពីរំលោភស្ត្រីចំណាស់ម្នាក់ដែលមានសតិមិនគ្រប់មិនបានសំរេច។
ហេតុការណ៏នេះបានកើតឡើងកាលពី
វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ស្ថិតនៅភូមិសំឡីខាងត្បូងឃុំ សំឡី ស្រុកកំពង់រោទិ៍។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះសំ វិចិត្រអាយុ២៥ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះព.ស.ខ អាយុ ៤៥ឆ្នាំ មានទីលំនៅឃុំសំឡី ស្រុកកំពង់រោទ៏។
ប្រភពបន្តថា៖ ស្ត្រីខាងលើគឺមានសតិមិនគ្រប់និងស្លូតបូត ខណៈអ្នកភូមិដឹងគ្រប់ៗគ្នានិងមានចិត្តអាណិតអាសូរ
ដោយក្រុមគ្រួសារបានយកទៅព្យាបាលដែរប៉ុន្តែមិនធូស្រាលសោះ។
ប្រភពបន្តថា៖ មុនកើតហេតុស្រាប់តែអ្នកភូមិ លឺសូរសម្លេងខ្លាំងៗរបស់ស្ត្រីខាងលើនៅផ្ទះរបស់គាត់ទើបឃើញជនសង្ស័យចេញមកបង្កការភ្ញាក់ផ្អើលរាយការណ៏មកសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លូននៅប៉ុស្តិរដ្ឋបាលសំឡី ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print