លួចនោះលួច! អប់រំមិនរាងចាលពេលនគរបាលចាប់ខ្លួនប្រាប់ថាប្ដីបញ្ជា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រពន្ធ.ប្ដីជាមុខសញ្ញាលួចយ៉ាងកក្រើកស្រុកភ្នំក្រភ្នំវាញ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចុះសហការកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច ឃាត់ចាប់ខ្លួនពាក់ព័ន្ធករណីលួច ខណៈជនសង្ស័យតែងតែធ្វើសកម្ម និងធ្លាប់ធ្វើការអប់រំជាញឹកញាប់នាពេលកន្លងមកផងដែរ ។

ប្រត្តិបត្តការខាងលើធ្វើឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃព្រហស្សត្តិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ លូន ហួត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ ស្រ្តីសង្ស័យជាប់ពាក់ព័ន្ធករណីលួចឈ្មោះ អាន ស្រី ភេទស្រី អាយុ ២២ឆ្នា ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្ដីឈ្មោះ រ៉ា បូរ៉ាន់ អាយុ ២៧ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។

របាយការណ៍ខាងលើបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅគ្រាដែលកំពុងធ្វើសកម្មភាពលួចកាបូបលុយ នៅក្បាលដំណេកជនរងគ្រោះជាម្ចាស់លុយ(លូន ហួត) ប៉ុន្តែជនរងគ្រោះរលឹកពីដំណេកទាន់ស្រែកឆោឡោ និងចាប់បានភ្លាមៗប្រគល់ជូនសមត្តកិច្ច ។ ជនសង្ស័យ(អាន ស្រី)ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៩ បានធ្វើសកម្មភាពលួចកាបូបលុយរបស់គ្រួសារជនរងគ្រោះ(លូន ហួត)ចំនួន ២លើករួចមកហើយ លើកទី១ ទឹកប្រាក់ចំនួន ៤០មុឺនរៀល លើកទី២ ទឹកប្រាក់ចំនួន ៥០មុឺនរៀល និងចំនួន ៥០០ដូល្លារអាមេរិច អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរ និងសំបត្រកំណើតរបស់ឈ្មោះ រ៉ន ចាន់នី ចំនួន ២សន្លឹកផងដែរ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ជនសង្ស័យ(អាន ស្រី)ក្រៅពីធ្វើសកម្មភាពលួចនៅផ្ទះជនរងគ្រោះ(លូន ហួត) ក៍ដើរធ្វើសកម្មភាពនៅកន្លែងផ្សេងៗទៀតយ៉ាងសកម្មផងដែរ ហើយជនសង្ស័យរូបនេះធ្លាប់ធ្វើការអប់រំជាញឹកញយផងដែរ នាងថា៖ ពេលដើរធ្វើសកម្មភាពម្ដងៗគឺទទួលបញ្ជាពីប្ដី( រ៉ា បូរ៉ាន់) ឲ្យលួយរបស់ណាដែលមានតំលៃដើម្បីយកមកឲ្យគាត់(ប្ដី) ពុំដូច្នេះទេនោះគាត់វាយធ្វើបាប ជនសង្ស័ប្ដី.ប្រពន្ធបំពេញនីតិវិធីបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print