គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យប្រារព្ធពិធីអបអរសាទខួប៣៧ឆ្នាំថ្ងៃជ័យជម្នះ ៧មករា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជាឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីអបអរសាទខួប៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ដែលពិធីនេះបានប្រព្រឹទ្ធទៅក្រោមអធិបភាពលោក គន់ គីម សមាជិកអចិន្រ្តៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រមាណជាង១០.០០នាក់ ។  

នៅមុនចាប់ផ្តើមនៃកម្មពិធី គណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានគោរពទង់បក្ស និងសង្រួមកាយចិត្តស្មិងស្មាធិ៍ មួយនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធពលរដ្ឋកម្ពុជា ដែលបានស្លាប់ក្នុងរបប ប៉ុល ពត និងរលឹកនឹកដល់គុណូបការរបស់វីរយុទ្ធជន វីរនារីអ្នកសេ្នហាជាតិខ្មែរទាំងអស់ ដែលបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ ។

លោក ស ថាវី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលក្នុងខ្លឹមសារបានរម្លឹកថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជំនះ លើរបរប្រល័យពូជសាសន៍ដ៏សែនព្រៃផ្សៃយង់ឃ្នង ដែលបានសម្លាប់រង្គាលប្រជាជនឯងអស់ជាង៣លាននាក់ ក្នុងចន្លោះថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ។

លោក គន់ គីម បានមានប្រសាសន៏ថា ថ្ងៃ៧មករា ប្រជាជាតិទាំងមូលតែងតែជួបជុំគ្នា ដើម្បីរៀបចំរំលឹកខួប និងចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វបុរស និងវរៈយុទ្ធជន និងយុទ្ធនារី ស្នេហាជាតិគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិនិងប្រជាជនឲ្យស្ថិតស្ថេរ គង់វង្សរហូតមកដល់ស្វថ្ងៃនេះ។

លោក គន់ គីម បានគូសបញ្ជាក់ទៀតថា រយៈពេល៣៧ឆ្នាំ ក្រោយការផ្តួលរំលំ របប ប៉ុល ពត ស្មារតី៧មករា នៅតែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈ។ លោក គន់ គីម បានគូស បញ្ជាក់ថា មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត អ្នកដែលមិនចង់រស់ប៉ុណ្ណោះដែលប្រឆាំងនឹង ថ្ងៃ៧មករា។

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយ ក្រៃលែង ចំពោះសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ៧មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print