ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យថាបែកថ្នាំ បានយកឡាមអារ.កដៃសម្រក់ឈាមខ្លួនឯង ដើរតាមផ្លូវពីចំណុចផ្សារសូរិយាម៉ល ខណៈលុះដើរមកដល់ចំណុចផ្លូវលេខ៥១ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងក៏បានធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ក្នុងសង្កាត់បឹងកងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីស្ត្រីខាងលើដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបខ្លួនមានឈ្មោះ ផន ហេង អាយុ៣២ឆ្នាំ មានទីលំនៅគីឡូម៉ែត្រលេខ៧ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។ ក្រោយមកស្ត្រីខាងលើកំពុងត្រូវបានសមត្ថកិច្ចសួរនាំនៅប៉ុស្តិ៍បឹងកេង១។ ខណះសមត្ថកិច្ចកំពុងតែសួរនាំស្រ្តីខាងលើបានងើបឡើងហើយបានដើរចេញមកខាងមុខប៉ុស្តិ៍ហើយបានហៅម៉ូតូឌុបជិះចេញទៅបាត់តែមង្ដ ៕
...
ដោយ៖ ស រស្មី