កម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូ២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុង​ចំណោម​បក្ខពួក៣នាក់ ហើយឆែកឆេររកឃើញមានសម្ភារៈសម្រាប់កាចកម៉ូតូ នៅនឹងខ្លួនជន សង្ស័យ​ទាំង២នាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច​ក្នុង​ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះឡុង ឆយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២.ឈ្មោះយ៉េង គឹមស័រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួននោញ មានឈ្មោះ អាឡេឡឺ អាយុ១៨ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។

ប្រភពពីមន្រ្ដីអាវុធហត្ថបានឱ្យដឹងថា ដោយទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការខណ្ឌ កម្លាំងបានដឹក​នាំ​​កម្លាំងចុះល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ខណៈកម្លាំងល្បាតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិថ្មី ស្រាប់ តែប្រទះឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស គ្មានស្លាកលេខ​មើលទៅគួរឱ្យ​សង្ស័យ​ទើប កម្លាំងសមត្ថកិច្ចហៅឱ្យឈប់ដើម្បីធ្វើការសាកសួរនាំ។ ប៉ុន្តែភ្លាមៗនោះជនសង្ស័យម្នាក់ ឈ្មោះ ឡេឡឺ បានលោតចុះពីលើម៉ូតូ រួចរត់ដោយថ្មើរជើងបាត់ស្រមោលឈឹង ដោយឡែកជនសង្ស័យ ២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបានភ្លាមៗ និងឆែកឆេរខ្លួន ក៏រកឃើញមាន សម្ភារសម្រាប់ធ្វើសកម្មភាពកាច់ . ក ម៉ូតូមួយចំនួន ដូចជា សោរកាច់.ក ១ , សោរលេខ៨ ចំនួន ១ , និង ដែកសម្រាប់ឆ្កឹះចំនួន ១ ។

ការឃាត់ខ្លួនជនសង្ស័យក៏ដូចជាវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋានកង រាជអាវុធ​ហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូន ទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print