លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ត្រូវបានឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជំនួស លោក អ៊ាវ ចំរើន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងត្រូវប្រកាសឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ផ្លាស់ប្ដូរស្នងការនគរបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន។ នេះបើតាមប្រកាស ស្ដីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ដ្រីនគរបាលជាតិ របស់សម្ដេចក្រឡាហោម ស ខេង ដែលសារព័ត៍មានទទួលបាននៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print