ចោរលួចគាស់ តូបក្នុងផ្សារអន្លង់វិល១កន្លែងលួចយកទូស័ព្ទអស់ជាង៤០គ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង៖ តូបលក់ទូរស័ព្ធ១កន្លែងត្រូវចោរលួចគាស់ជញ្ជាំងយកទូរសព្ទ័ស៊េរីទំនើបអស់ជាង៤០គ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅអំឡុងវេលាម៉ោងទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ត្រង់ចំណុចក្រុម១៦ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង, ដែលម្ចាស់តូបមានឈ្មោះយ៉ាន ប៊ុនណា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកកន្ត្រៃ កាត់ទ្វារស័ង្កសីនៅផ្នែកចំហៀងតូបរួចយកទូរស័ព្ទអស់ជាង៤០គ្រឿងនៅក្នុងទូរួមមានម៉ាកហូវៃថ្មី ១៣គ្រឿងម៉ាកវីវ៉ូថ្មីចំនួន ១៣គ្រឿងហៃយ៉ាចំនួន១២គ្រឿងនិងទូរស័ព្ទដៃម៉ាកសាំស៊ុងសរុប០៧គ្រឿងផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងពន្លឿនការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីនាំខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print