វិភាគព័ត៍មានអន្តរជាតិ៖ រវល់តែវីរុសកូរ៉ូណា តើការចោទប្រកាន់ទោសប្រធានាធិបតីដូណាលត្រាំ ឈានដល់ណាហើយ?

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋ នៅជុំវិញពិភពលោក លែងចាប់អារម្មណ៍នៅលើស្ថានភាពនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច ពិភពលោក ដោយផ្តោតទៅលើតែសុខភាព ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ពលរដ្ឋគ្រប់រូបបានតាមដានយ៉ាងយកចិត្តទុកដាក់ នៅជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា។
តើសនាវការកាត់ក្តីលោកត្រាំ នៅក្នុងព្រឹទ្ធសភាអាមេរិក ឈានដល់ណាហើយ ?
សវនាការកាត់ក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមតាំងពីថ្ងៃទី ២១ខែមករា រហូតមកទល់ពេលនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែខ្វះសាក្ស៊ី ។ ជាមួយគ្នានេះគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ កំពុងតែ ប្រឈមមុខតានតឹង ដោយសារតែ បក្សសាធារណរដ្ឋរងគំនាបចំពោះសំណើពីគណបក្សប្រជាធិបតេយ្យ ក្នុងករណីចោទប្រកាន់ទោសលោកត្រាំ។
សមាជិកគណបក្សសាធារណរដ្ឋ រងសម្ពាធយ៉ាងខ្លាំងពី គណបក្សប្រជាធិបតេយ្យ ក្រោយពេល ស្នើឲ្យអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចេញមុខធ្វើជាសាក្ស៊ី នៅក្នុងសវនាការចោទប្រកាន់ទោសលោក ត្រាំ។ លោក John Bolton បានសរសេរនៅរឿងរ៉ាវ ពាក់ព័ន្ធជំនួយយោធាដល់ អ៊ុយក្រែន។
សារព័ត៌មាន New York Times បានដកស្រង់ ខ្លឹមសារមួយចំនួននៅក្នុង សៀវភៅរបស់ លោក John Bolton ដែលមិនទាន់បានបោះពុម្ភផ្សាយជាផ្លូវការនៅឡើយទេ ដោយក្នុងសៀវភៅនោះ បានបញ្ជាក់ថា លោកត្រាំ មានបំណង ផ្អាកផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន លើកលែងតែ អ៊ុយក្រែនយល់ព្រម ស្រាវជ្រាវ លើគូប្រជែង តំណែងប្រធានាធិបតី គឺលោក Joe Biden និងកូនប្រុស ។
ជាក់ស្តែងកាលពីខែសីហាឆ្នាំ ២០១៩ លោកត្រាំ បាននិយាយទៅកាន់ ជំនួយការរបស់លោក ពីគោលបំណងចង់រក្សាទុក ទឹកប្រាក់ ៣៩១លានដុល្លារ ដែលត្រូវផ្តល់ជំនួយឲ្យទៅអ៊ុយក្រែន ។ ទាំងនោះគឺជាការប្រើអំណាច ដើម្បីសម្រេចគោលនយោបាយ ផ្ទាល់ខ្លួន ។
កត្តាទាំងនោះហើយបានជា ប្រធានក្រុមចារកិច្ច សភាអាមេរិក លោក Adam Schiff ប្រធានក្រុមស្រាវជ្រាវ  ចោទប្រកាន់ទោសលោកត្រាំ បានបញ្ជាក់ថា ដើម្បីធ្វើឲ្យតុលាការព្រឹទ្ធសភា ដំណើរការដោយយុត្តិធម៌ សមាជិកព្រឹទ្ធសភា ចាំបាច់ត្រូវតែ ស្នើឲ្យ អតីតទីប្រឹក្សាសន្តិសុខជាតិ John Bolton ចេញមុខធ្វើជាសាក្ស៊ី ក៏ដូចជាផ្តល់កំណត់ហេតុ និងឯកសារពាក់ព័ន្ធផ្សេងៗ ។
ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា ការដែលសភាបដិសេធ កោះហៅលោក John Bolton និងអ្នកដទៃ ធ្វើជាសាក្សី គឺជារឿង មិនអាចទទួលយកបានឡើយ ។
កាលពីថ្ងៃសៅរ៍កន្លងមកក្រុម មេធាវី របស់ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញខ្លួននៅចំពោះមុខ ព្រឹទ្ធសភា សហរដ្ឋ អាមេរិក ដើម្បី ការពារ លោក ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់។ ក្រុមមេធាវី ទាំងនេះ នឹងបន្តការបង្ហាញហេតុផល ការពារក្តីរបស់ពួកគេនៅថ្ងៃចន្ទនិង ថ្ងៃអង្គារនេះ។
លោក Jay Sekulow ដែលជាមេធាវីម្នាក់ ក្នុង ចំណោមក្រុមមេធាវី របស់លោក ត្រាំ បាននិយាយថា ពួកគេនឹងបង្ហាញអំណះអំណាងជា «ករណីវិជ្ជមាន» មួយ ហើយ «នឹង បដិសេធការចោទប្រកាន់» ទាំងឡាយមកលើ លោកប្រធានាធិបតី។
លោក Rick Scott ដែលជាសមាជិក ព្រឹទ្ធសភាសហរដ្ឋ អាមេរិ មកខាងគណបក្ស សាធារណរដ្ឋ ប្រចាំ រដ្ឋ Florida បាន និយាយថា លោក «រំពឹងថាសេតវិមាន» ចាប់ផ្តើមបង្ហាញការពិត ជាក់ស្តែងឱ្យបាន ត្រឹមត្រូវ» នៅក្នុងទម្រង់ការសវនាការ នៅថ្ងៃសៅរ៍នេះ។
លោក Ted Cruz ដែលជាសមាជិក ព្រឹទ្ធសភាសហរដ្ឋ អាមេរិក ខាងគណបក្ស សាធារណរដ្ឋប្រចាំ រដ្ឋតិចសាសន៍ បាន និយាយថា «ខ្ញុំរំពឹងជាដំបូងថា លោក ប្រធានាធិបតី ត្រូវ តែការពារខ្លួនលោក»។
សភាតំណាងរាស្ត្រ អាមេរិកាំងបាន ចោទប្រកាន់លោក ត្រាំ កាលពីខែធ្នូ។
លោក ប្រធានាធិបតីត្រាំ ប្រឈមនឹង បទចោទប្រកាន់ ពីរ ដែលចោទប្រកាន់ លោកពី បទរំលោភ អំណាចជា ប្រធានាធិបតី និងបទ រារាំងកិច្ច ខិតខំ ប្រឹងប្រែងរបស់សភា ក្នុងការស៊ើបអង្កេត សកម្មភាព របស់លោកទាក់ទិននឹងប្រទេស អ៊ុយក្រែន។
លោក ត្រាំ ត្រូវបានចោទប្រកាន់ថាបាន ដាក់សម្ពាធលើ ប្រទេស អ៊ុយក្រែនឱ្យបើក ធ្វើការ ស៊ើបអង្កេត អំពីលោក អតីតអនុ ប្រធានាធិបតី Joe Biden ដែលជាគូ ប្រជែងខ្លាំងម្នាក់ មកពីខាងគណបក្ស ប្រជាធិបតេយ្យ តទល់ នឹងការឈរឈ្មោះ ជាថ្មី របស់លោក ត្រាំដើម្បីឱ្យបាន ជាប់ឆ្នោតជា ថ្មីនៅឆ្នាំនេះ។
សមាជិកសភាសហរដ្ឋ អាមេរិកខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់ ការបង្ហាញហេតុផល របស់ពួកគេប្រឆាំងនឹង លោកប្រធានាធិបតី កាលពីថ្ងៃសុក្រ ដោយ បានថ្លែងបង្ហាញ ហេតុផលថាប្រសិនបើ លោក ត្រាំ មិនបានត្រូវ ដកពី តំណែងទេ លោកនឹង បន្តរំលោភអំណាច តទៅទៀត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print